Header Ads

ធ្វើដូចម្ដេចទើបអាចក្លាយ ជាអ្នកជំនាញខាង IT ?

IT (អាយធី) ជាពាក្យកាត់របស់ Information

Technology ប្រែជាភាសាខ្មែរយើងថា បច្ចេកវិជ្ជាព័ត៌មានវិទ្យាដែលសិក្សាដោយពឹងផ្អែកលើម៉ាស៊ីនកុំព្យូទ័រសុទ្ធសាធ បើគ្មានម៉ាស៊ីនកុំព្យូទ័រប្រហែលជាគ្មានមុខ វិជ្ជានេះទេ។កាលពីបុរាណគេចិញ្ចឹមសត្វដើម្បីផ្ញើព័ត៌មានឲ្យគ្នាទៅវិញទៅមក ដូច្នេះការសិក្សាផ្នែកព័ត៌មានវិជ្ជាជំនាន់បុរាណ គឺការបង្ហាត់សត្វឲ្យចេះផ្ញើសារ ផ្ញើសំបុត្រ។

ការសិក្សាជំនាញខាង ITនៅពេលបច្ចុប្បន្នកំពុងតែមានចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់ សិស្សនិស្សិតពីព្រោះទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាយើងត្រូវការផ្នែកនេះយ៉ាងចាំបាច់ក្នុងដំណាក់កាលនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។ តាមអ្នកដែលមានបទពិសោធន៍ខាងការរៀនខាង IT និងអ្នកជំនាញបានអះអាងថា ដើម្បីសិក្សាជំនាញ IT នេះបានជោគជ័យយើងត្រូវ ៖

1. បង្កើនចំណេះដឹងតាមរយៈការអាន និងស្រាវជ្រាវ :

ចំនុចនេះពិតជាសំខាន់ណាស់សំរាប់យើង ក្នុងការបង្កើនចំនេះដឹងអោយទាន់បច្ចេកវទ្យាដែលកំពុងតែរីកចំរើនដូចជាការស្រាវជ្រាវតាមរយៈ គេហទំព័រ, សៀវភៅអេឡិចត្រូនិក (E-books) និងឯកសារណែនាំ ឬមើលវីដេអូសម្រាប់រៀន ។

2. ធ្វើការផ្លាស់ប្ដូរ និងចែករំលែកបទពិសោធន៍ :

អ្នកខ្លះចូលចិត្តលាក់ចំណេះដឹង និងអួតអាងហើយមិនព្រមបង្ហាញពីចំនុចខ្សោយរបស់ខ្លួនថែមទាំងមិនទទួលយកមតិរិះគន់ល្អៗពីមិត្តភ័ក្ដិទៀតផង។ ការប្រព្រឹត្តបែបនេះ នឹងធ្វើឲ្យគេមិនអាចទទួលបាន ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗបានទេ ។ យើងអាចធ្វើការផ្លាស់ប្តូរ និងចែករំលែកចំណេះដឹងតាមរយៈ វេទិកា(forum) ការសិក្សាជាក្រុម ការចូលរួមសិក្ខាសាលា ជាពិសេសសាកសួរបទពិសោធន៍ពីអ្នកជំនាញ ។

3. អនុវត្តន៍ឲ្យបានច្រើនជាងទ្រឹស្តី :

កាលណាយើងមានចំណេះដឹងហើយ យើងត្រូវតែអនុវត្តន៍ នូវចំណេះដឹងដែលយើងបានរៀននោះ។ ការរៀនខាងITគឺទាមទារឲ្យយើងអនុវត្តន៍ឲ្យបានច្រើនជាងទ្រឹស្ដីដោយធ្វើលំហាត់ដែលមាននៅក្នុងសៀវភៅ ការចង់ដឹងចង់យល់ ព្យាយាម រកដំណោះស្រាយ ធ្វើកិច្ចការដែលគ្រូដាក់ឲ្យធ្វើការងារដោយមិនគិតប្រាក់ ឬការងារបានកម្រៃទាបដែលទាក់ទងនឹង IT ។

4. រៀនវគ្គជំនាញខ្លីៗឲ្យបានច្រើន :

យើងគួរលៃពេលវេលាខ្លះដើម្បីចូលរៀនវគ្គជំនាញខ្លីៗ ដែលចាត់ទុកថាមានសារៈសំខាន់ និងពាក់ព័ន្ធនឹងជំនាញដែលបានរៀន ព្រោះថាមុខវិជ្ជាខ្លះអាចធ្វើឲ្យយើងកាន់តែមានចំណេះដឹងខ្ពស់ ។

5. បង្កើនចំណេះដឹងខាងភាសាបរទេស :

មិនត្រូវមើលរំលងភាសាបរទេសឡើយ។ ទាំងក្នុងការងារនិងការសិក្សាគឺត្រូវការចំណេះដឹងភាសាបរទេសចាំបាច់មិនអាចខ្សោយបាន។ យើងត្រូវរៀនចេះយ៉ាងតិចក៏បានភាសាអង់គ្លេសមួយដែរ ។

6. តស៊ូព្យាយាម និងអំណត់អត់ធន់ក្នុងពេលធ្វើការងារនិងសិក្សា :

អ្នកខ្លះខ្វះការព្យាយាម ។ ពេលខ្លះគេជួបប្រទះបញ្ហាច្រើនតែរាថយ ហើយខ្លាចមិនហ៊ានធ្វើ។ប៉ុន្តែពេលដែលយើងអាចជម្នះលើបញ្ហាទាំងអស់នោះបាន យើងនឹងយល់ដឹងកាន់តែច្បាស់ ។

7. រៀនកែប្រែខ្លួនពីអ្នកធ្វើមកជាអ្នកគ្រប់គ្រងវិញ ដើម្បីក្លាយខ្លួនជាអ្នកគ្រប់គ្រងយើងគួរតែចេះរៀបចំការងារ ចេះគ្រប់គ្រងពេលវេលាប្រើប្រាស់សមត្ថភាព ដើម្បីធ្វើការងារដោយគ្មានគិតពីការលំបាក សហការល្អ ជាមួយសហសេវិក ហ៊ានប្រឈមមុខជាមួយការងារដោយមិនរួញរា …។

Powered by Blogger.