តិរច្ឆានណាស់! សំលាប់ហើយ យកទៅទំលាក់ក្នុងទឹកទៀត…
ខេត្តតាកែវ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យជាឃាតករ ត្រូវកម្លាំងនគរបាលស្រុកកោះអណ្តែតចាប់ខ្លួនបាននៅ៥ម៉ោង ក្រោយ នៅវេលាម៉ោង០៥ល្ងាចថ្ងៃទី២៤ ឧសភា ស្ថិតក្នុងភូមិអង្កាញ់ ឃុំពេជ្រសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ដោយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីរំលោភសម្លាប់ក្មេងស្រីម្នាក់ ។
ប្រភពឱ្យដឹងថា ជនសង្ស័យឈ្មោះស៊ឹម សុវណ្ណា អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ ។ រីឯក្មេងស្រីរងគ្រោះមានអាយុ១២ឆ្នាំ ។ ប្រភពបន្តថា នៅមុនពេលកើតហេតុ វេលាម៉ោង០១រសៀល (ថ្ងៃដដែល) ក្មេងស្រីរងគ្រោះ បានទៅឃ្វាលគោនៅខាងជើងភូមិប្រមាណ៣០០ម៉ែត្រ ក្បែរចំការអំពៅជាមួយក្មេងៗក្នុងភូមិ២នាក់ទៀត ។ លុះដើរទៅដល់ក្បែរចំការអំពៅស្ងាត់តែម្នាក់ឯង ក្មេងស្រីរងគ្រោះ ត្រូវបានជនសង្ស័យចាប់ចូលព្រៃ និងបានស្រាតខោនាង រួចយកដែកទៅរុកចូលប្រដាប់ភេទរហូតដល់នាងសន្លប់ ។ ពេលនោះជនសង្ស័យគិតថា នាងស្លាប់ក៏បោះចូលទៅក្នុងស្រះទឹកតែម្តង ។
ដោយឡែក ក្មេង២នាក់ទៀតដែលទៅឃ្វាលគោជាមួយឃើញបាត់ក្មេងស្រីរងគ្រោះ ក៏នាំគ្នាដើរទៅរកក្បែរចំការអំពៅនោះ ក៏ប្រទះឃើញជនសង្ស័យកំពុងតែបោះក្មេងស្រីទម្លាក់ក្នុងស្រះទឹក ទើបពួកគេនាំគ្នារត់ទៅប្រាប់ឪពុកម្តាយបានដឹង និងមានការឆោឡោដល់ប៉ូលិសចុះទៅដល់កន្លែងកើតហេតុ រួកឈានដល់ការចាប់ខ្លួនជនសង្ស័យតែម្តង ។
Post a Comment