អាយុ ១៤ឆ្នាំ ក្លាយជាមេដឹកនាំក្រុមចោរ ត្រូវសមត្ថកិច្ចចាប់បាន ដោយសាររត់មិនទាន់គេ…
ភ្នំពេញ ៖ យុវជនម្នាក់អាយុទើបតែ ១៤សោះ តែអ្វីដែលលេចធ្លោ គួរឲ្យកត់សំគាល់នោះ ត្រង់ថាក្លាយខ្លួនបងធំមេដឹកនាំក្រុមសកម្មខាងលើ ដើរធ្វើសកម្មភាពលួចម៉ូតូ ទៅវិញ ត្រូវបានបាននគរបាលប៉ុស្តិ៍ចោមចៅ រួមសហការណ៍កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបានបន្ទាប់ពូពួកគេ ធ្វើសកម្មភាពលួចម៉ូតូ បានសម្រេចកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ហើយតាមចាប់បាន ត្រង់ចំណុច មុខផ្សារជម្ពូវ័ន ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនវ័យក្មេងខ្ចីជាបងធំ ខាងដើរលួចមានឈ្មោះ នេត ឡេ អាយុ ១៤ឆ្នាំ ជាមេដឹកនាំក្រុម មានទីលំនៅភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ ។ ទី២
ឈ្មោះ សុខ វណ្ណៈ ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រកដ មានទីលំនៅភូមិគោកបញ្ជាន់ ។ ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់ មានឈ្មោះ ធូ ភេទប្រុស អាយុ ១៥ឆ្នាំ ជានាយរងក្រុមដើរលួច ។
ចំណែកជនរងគ្រោះមានឈ្មោះ ហុង សុរិយា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងក្រសាំង សង្កាត់ង្រពាំងក្រសាំង ។ ដោយឡែកម៉ូតូដែលក្រុមសង្ស័យធ្វើសកម្មភាពលួចម៉ាក MSX ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1J-5649 ។
តាមនគរបាលបានឲ្យដឹងថា នៅវេលាម៉ោង ២រំលងអាធ្រាតចូលថ្ងៃទី២៤ ខែឧសភា ក្រុមជនសង្ស័យ ដឹកនាំដោយជនសង្ស័យឈមរាវ ឈ្មោះ នេត ឡេ នាំគ្នាទៅធ្វើសកម្មភាព ឆ្កឹះសោបន្ទប់ជួល ចូលកាច់សោកម៉ូតូ MSX បានសម្រេចហើយ តែម៉ូតូធាក់មិនឆេះ ទើបពួកគេនាំគ្នារុញ ម៉ូតូដល់ចំណុចមុខផ្សារជម្ពូវ័យ ស្របពេលដែល នគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង ប្រកាសតាមវិទ្យុទាក់ទង ជុំវិញករណី កាច់សោកម៉ូតូខាងលើ ទើបកម្លាំងប៉ុស្តិ៍នគរបាលចោមចៅ ចេញពួនស្ទាក់ ហើយចាប់ឃាត់ខ្លួន បានបងធំវ័យក្មេងខាងលើម្នាក់ ដែលរត់អត់ទាន់គេ ចំណែក ២នាក់ទៀត រត់គេចបាតជើងសព្រាតទៅបាត់ ។
នគរបាលបន្តទៀតថា ក្រោយពីចាប់ខ្លួនបងធំដើរលួចខាងលើបាន នាំទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង លុះរហូតដល់វេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៤ ខែឧសភានេះ នាំបងធំទៅតាមចាប់ បក្ខពួកជាកូនក្រុមបានម្នាក់ទៀត នៅភូមិគោកបញ្ជាន់ សង្កាត់ចោមចៅ រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ ហើយឆែកតកឃើញថ្នាំញៀនចំនួន ៨កញ្ចប់តូច ។
តាមចម្លើយសារភាពផ្ទាល់ ចំពោះមុខកាម៉េរ៉ាអ្នកសារព័ត៌មាន យុវជន ឈ្មោះ នេត ឡេ បានឲ្យដឹងថា រូបគេអាយុទើប ១៤ឆ្នាំ ធ្លាប់ដើរធ្វើសកម្មភាពលួចតាំងពីអាយុ ១០ឆ្នាំមកម្ល៉េះ ហើយចូលមកដល់ឆ្នាំ២០១៧ រូបគេក្លាយជាមេដឹកនាំក្រុម ខាងដើរលួច ធ្លាប់ធ្វើសកម្មភាពលួចកាច់សោកម៉ូតូបានសម្រេចចំនួន ៣លើកមកហើយ លើកចុងក្រោយ បានសម្រេចហើយ ម៉ូតូអត់ឆេះ ត្រូវបាននគរបាលចាប់ខ្លួនបានតែម្តង ។
យុវជនខាងលើបានបញ្ជាក់ប្រាប់ឲ្យដឹងទៀតថា ម៉ូតូក្រោយពីលួចបាន យកទៅលក់នៅ ម្តុំផ្សារឃ្លាំងរំសេវ បានលុយ ៣០០ដុល្លារ យកមកចែកគ្នា ៣នាក់ និងទិញថ្នាំញៀនជក់ ។
អ្វីដែលមិននឹកស្មានដល់ យុវជន នេត ឡេ បានអះអាង រៀបរាប់ពីសមាសភាព និងតួរនាទីក្នុងក្រុមដើរលួចថា រូបគេជាមេដឹកនាំ និង ឈ្មោះ ធូ អាយុ ១៥ឆ្នាំ ជានាយរងក្រុម បានរត់គេចខ្លួនបាត់ ចំណែកជនសង្ស័យឈ្មោះ សុខ វណ្ណៈ ចាស់ជាងគេនេះ ជាកូនក្រុមមុខរបរពួកគេខាងដើរលួច មិនរើសមុខ ។
ជនសង្ស័យ ទាំង ២នាក់ក្រោយពីឃាត់ខ្លួនបាន នាំទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង កសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ សាកសួរចាត់ការបន្តទៅតាមនីតិវិធី ៕

Post a Comment