Header Ads

គូរស្នេហ៏មួយគូរ គ្រាន់តែឡើងផ្ទះសំណាក់រួមរ័ក្សសោះ ធ្វើអោយផ្អើលគេ

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាគូរសង្សារ ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខ ចាប់ឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងបន្ទប់លេខ១៩ផ្ទះសំណាក់ ស្កាយ ដែលមានទីតាំផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ក្នុងប្រតិបត្តិការណ៍នេះ ដឹកនាំដោយលោក វរៈសេនីយ៍ត្រី គួក សុខហួរ អធិការរងខណ្ឌ និងលោកអនុសេនីយ៍ឯក យឹម ដាវុធ នាយផ្នែកព្រហ្មទណ្ឌ ខណ្ឌ និងកម្លាំងមួយចំនួនទៀត ចូលរួមផងដែរ ។ ជនសង្ស័យឈ្មោះ កុយ សុភ័ត្រ អាយុ២៧ឆ្នាំ មុខរបរជួញដូរគ្រឿងញៀន ស្នាក់នៅចល័តតាមផ្ទះសំណាក់ ក្នុងរាជធានីភ្នំពេញ មានស្រុកកំណើតភូមិរំដួល ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ទី២ឈ្មោះ វង្ស ពេជ្រមុនីលិកា ភេទស្រីអាយុ ២២ឆ្នាំ មុខរបរជួញដូរគ្រឿងញៀន ស្នាក់នៅចល័តតាមផ្ទះសំណាក់ ក្នុងរាជធានី មានស្រុកកំណើត ភូមិរំលិច ឃុំបាកាន ស្រុកបាកានខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានប្រាប់ថា មុនឈានទៅឃាត់ខ្លួន ជនសង្ស័យខាងលើ ខណៈដែលសមត្ថកិច្ចប្រើប្រាស់ជំនាញ និងធ្វើការឃាត់ខ្លួន បានស្ត្រីម្នាក់ជាសង្សារ នៅលើផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី ខណៈនាងជិះម៉ូតូឌុប ត្រឡប់មកពីទិញថ្នាំញៀនវិញ ដោយដកហូតថ្នាំញៀន ជាប់ខ្លួនមួយកញ្ចប់ធំ ហើយស្ត្រីខាងលើ នាំសមត្ថកិច្ចទៅដល់បន្ទប់ជួលលេខ១៩ ក្នុងផ្ទះសំណាក់ខាងលើ ក៏ឃាត់ខ្លួនបានបុរសម្នាក់ទៀត ដែលជាគូរសង្សារ ព្រមទាំងដកហូត បានឧបករណ៍សំរាប់វេចខ្ចប់ថ្នាំញៀន មួយចំនួនផង ។

បច្ចុប្បន្នគូរសង្សាខាងលើ កំពុងត្រូវបានឃាត់ខ្លួន ធ្វើការសាកសួរ បណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ រង់ចាំកសាងសំនុំរឿងទៅតុលាការពេលក្រោយ ៕



ប្រភពដើម kbn-live.com
Powered by Blogger.