មិនគួរឲ្យជឿ! គ្រឿងផ្សំតែ២មុខ ជួយឲ្យអ្នកកម្ចាត់មុន និងធ្វើឲ្យស្បែកមុខរលោងស្អាតដូចធម្មជាតិ
មនុស្សជាច្រើនតែងតែមានស្បែកមានជាតិខ្លាញ់ដែលបណ្តាលឲ្យកើតមុនដោយងាយ។ មានផលិតផលជាច្រើនដែលអាចដោះស្រាយបញ្ហានេះបាន ប៉ុន្តែ ផលិតផលទាំងនោះក៏មានឥទ្ធិពលអាក្រក់វិញចំពោះសុខភាពរបស់យើងផងដែរ។ ហេតុនេះហើយបានជារូបមន្ត ឬគ្រឿងផ្សំពីធម្មជាតិ គឺជាជម្រើសដ៏ល្អបំផុតក្នុងការព្យាបាលមុនធំៗ។
ក្នុងចំណោមវិធីសាស្ត្រខាងក្រោមនេះ លោកអ្នកអាចជ្រើសរើសវិធីណាក៏បានដើម្បីធ្វើការសាកល្បង។
– រូបមន្តទី១៖ ម្សៅសូដា (Baking Soda) និង ទឹក
អ្វីដែលយើងត្រូវធ្វើ គឺលាយគ្រឿងផ្សំទាំងពីរបញ្ចូលគ្នា ដោយយកម្សៅសូដា២ស្លាបព្រា លាយជាមួយនឹងទឹក។ បន្ទាប់មក យកគ្រឿងផ្សំនេះទៅលាបលើមុខ និងទុករយៈពេល១៥នាទី មុននឹងលាងទឹកចេញ។
– រូបមន្តទី២៖ ទឹកផ្កាកុលាប ត្រសក់ និងក្រូចឆ្មា
កិន ឬក្រឡុកត្រសក់យកទឹក និងបន្ថែមទឹកក្រូចឆ្មា៣ ទៅ៤ដំណក់ចូល និងទឹកផ្កាកុលាប១ស្លាបព្រា។ ត្រូវយកគ្រឿងផ្សំលាបទៅលើមុខ នៅមុនពេលចូលគេង។
– រូបមន្តទី៣៖ ទឹកក្រូចឆ្មា និងផ្នែកសនៃស៊ុត
យកផ្នែកសរបស់ស៊ុតពីរគ្រាប់ លាយជាមួយនឹងទឹកក្រូចឆ្មា២ស្លាបព្រា។ បន្ទាប់មកយកទៅលាបលើមុខ និងទុករយៈពេល១០នាទី មុននឹងលាងមុខចេញនឹងទឹកត្រជាក់។
– រូបមន្តទី៤៖ ក្រូចឆ្មា និងផ្លែប៉េងបោះ
យកទឹកប៉េងបោះ១កែវ រួចបន្ថែមទឹកក្រូចឆ្មាចូល៣ ទៅ៤ដំណក់។ បន្ទាប់មក យកក្រណាត់ ឬសំឡីជ្រលក់ចូលដើម្បីយកទៅលាបមុខរបស់អ្នក។ ទុករយៈពេល១៥នាទី មុននឹងលាងមុខចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។
– រូបមន្តទី៥៖ ទឹកម្នាស់ និងក្រូចឆ្មា
ច្របាច់យកទឹកក្រូចឆ្មា និងលាយជាមួយនឹងទឹកម្នាស់កន្លះពែង។ ត្រូវយកគ្រឿងផ្សំនេះទៅម៉ាស្សាមុខរបស់អ្នកឲ្យបានរយៈពេលជាច្រើននាទី មុននឹងលាងទឹកចេញ។ ទឹកម្នាស់មានអត្ថប្រយោជន៍ក ក្នុងការសម្អាត និងរឹតបន្តឹងស្បែកមុខ៕

Post a Comment