ប៉ូលីសហ្វីលីពីនបើកឡានបំបុកក្រុមបាតុករ តវ៉ាឲ្យដកទ័ពអាមេរិកចេញប្រទេសខ្លួន
ម៉ានីល-ហ្វីលីពីន ៖ យ៉ោងហោចណាស់មានមនុស្សចំនួន៣នាក់បានរងរបួសបញ្ចូនទៅកាន់មន្ទីរពេទ្យ ក្រោយត្រូវរថយន្តបំបុកទាំងហ្វូង ខណៈប្រជាជនហ្វីលីពីនជាច្រើនពាន់នាក់បាននាំគ្នាប្រឆាំងតវ៉ានៅមុខស្ថានទូតអាមេរិក ស្ថិតនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលធ្វើឲ្យកម្លាំងប៉ូលីសដែលឈរត្រៀបត្រានៅមុខស្ថានទូត ដើម្បីបង្ក្រាបការតវ៉ានោះ ។
ប្រជាជនហ្វីលីពីនទាំងនោះបាននាំគ្នាមកតវ៉ានៅមុខស្ថានទូតអាមេរិក ដើម្បីអំពាវនាវឲ្យសហរដ្ឋអាមេរិកដកកងទ័ពយោធារបស់ខ្លួនចេញពីប្រទេសហ្វីលីពីន តែការតវ៉ាត្រូវបានក្រុមប៉ូលីសបង្ក្រាប ដោយការបាញ់ផ្សែងបង្ហូរទឹកភ្នែក និងបាញ់ទឹកលើក្រុមបាតុករ ដើម្បីបំបែកការតវ៉ា ។ ក្រុមបាតុករបាននាំគ្នាឡោមព័ន្ធរថយន្តប៉ូលីសមួយគ្រឿង ហើយនាំគ្នាយកដំបងវាយមកលើរថយន្តនោះថែមទៀតផង ទើបធ្វើឲ្យអ្នកបើករថយន្តនោះបានបើករថយន្ត បំបុកហ្វូងបាតុករតែម្តង ៕

Post a Comment