មេឃុំចាញ់ឆ្នោតត្រៀមដកម៉ាស៊ីនត្រជាក់ តុ កៅអីយកទៅផ្ទះ?
ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយចំនួនបាននិយាយថា មេឃុំ-ចៅសង្កាត់ចាញ់ឆ្នោតមកពីគណប្រជាជនកម្ពុជា បានដើរនិយាយតាមហាងកាហ្វេ ឬ ផ្ទះអ្នកភូមិស្គាល់គ្នាថា ពួកគេ(មេឃុំ-ចៅសង្កាត់ចាញ់ឆ្នោត)នឹងប្រមូលសម្ភារការិយាល័យមួយចំនួន ពិសេសតុ កៅអី ឬដោះយកម៉ាស៊ីនត្រជាក់យកទៅផ្ទះ មិនទុកឲ្យមេឃុំ ឬចៅសង្កាត់ដែលទើបជាប់ឆ្នោតមកពីគណបក្សសង្គ្រោះជាតិនោះទេ ។
មិនទាន់មានប្រតិកម្មភ្លាមៗនៅឡើយទេពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ជាពិសេសមេឃុំនិងចៅសង្កាត់ដែលចាញ់ឆ្នោត នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧កន្លងមក ។
ប្រភពបន្តថា ក្រៅពីដកយកសម្ភារមួយចំនួនខាងលើ មេឃុំនិងចៅសង្កាត់ចាញ់ឆ្នោត ក៍ដើរនិយាយថា ពួកគេមិនឲ្យមេឃុំ ឬចៅសង្កាត់ឡើងកាន់តំណែងថ្មី ពិសេសមេឃុំ-ចៅសង្កាត់មកពីគណបក្សសង្គ្រោះជាតិ ធ្វើការអភិវឌ្ឍតាមការសន្យាជាមួយប្រជាពលរដ្ឋឲ្យបានរលូននោះទេ ៕

Post a Comment