ស្រ្តីម្នាក់ហូរឈាមរហូតស្លាប់ ក្រោយគ្រូពេទ្យកាល់ម៉ែតវះកាត់
ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត ដោយសារហូរឈាមខ្លាំងពេកក្រោយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែតវះកាត់យកកូនក្នុងផ្ទៃ។
ស្ត្រីរងគ្រោះឈ្មោះ ថា សៀង ណាវី អាយុ៣៥ឆ្នាំ មុខរបរកាត់ដេរនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងមានស្រុកកំណើតនៅខេត្តព្រៃវែង ។
បើតាមប្តីឈ្មោះ ថា ជុំ សាវុធ អាយុ៣៨ឆ្នាំបាននិយាយរៀបរាប់ថា ប្រពន្ឋគាត់បានឈឺពោះឆ្លងទន្លេរហូតបែកទឹកភ្លោះ ហើយគាត់(ប្តី)ក៍បានដឹកមកមន្ទីរពេទ្យកាល់ម៉ែតនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ លុះដល់យប់ថ្ងៃទី៣១ ឧសភា វេលាម៉ោង១០និង៣០នាទីយប់ ប្រពន្ឋគាត់សម្រាលកូនមិនរួច ដោយសារអស់កម្លាំង(គ្រូពេទ្យប្រាប់) ហើយគ្រូពេទ្យក៍បានគាត់ថាទាល់តែធ្វើការវះកាត់ ប៉ុន្តែការវះកាត់បានធ្វើឡើង២ដង រហូតដល់ម៉ោង៣ទៀបភ្លឺថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ទើបវះបានសម្រេចហើយគ្រូពេទ្យបានបីយកកូនគាត់មកអោយ តែពេទ្យបានប្រាប់ថា កូនគាត់មានសុខភាពធម្មតា តែប្រពន្ឋគាត់ធ្លាក់ឈាមខ្លាំង ទាល់តែបញ្ចូលឈាម ។
លុះក្រោយមកក៍សប្បុរសជនជួយបរិច្ចាកឈាមបញ្ចូល តែឈាមហូរចុះហូរឡើង(ពេទ្យប្រាប់) រហូតបញ្ចូលលើកទីពីរលែងចូលតែម្តង ហើយពេទ្យក៍និយាយសុំទោសថាជួយអស់សមត្ថភាពហើយ ហើយប្រពន្ឋគាត់ក៍បានផុតដង្ហើមនៅវេលាម៉ោង១២និង៣០នាទីអធ្រាត្រឈានចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ ។
នៅយប់ថ្ងៃទី០៣ ខែមិថុនានេះ «អង្រុត»មិនអាចរកការសុំអត្ថាធិប្បាយទេ ពីក្រុមគ្រូពេទ្យជំនាញខាងសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែត ៕

Post a Comment