អ្នកឧស្សាហ៍ឈឺក្បាល គួរផ្លាស់ប្តូទម្លាប់ទៅទីងងឹត និងគិតច្រើន
ការឈឺក្បាលបែបប្រកាំង មិនមែនជាអ្វីដែល មនុស្សយើងចង់បាននោះទេ ព្រោះវាគឺជាបញ្ហាដ៏ធំមួយ ដែលធ្វើឲ្យយើងមិនអាច បំពេញការងារប្រចាំថ្ងៃបាន ហើយក៏ផ្តល់ភាពស្មុគស្មាញ ច្រើនណាស់ដែរក្នុងពេល វាធ្វើទុក្ខម្តងៗ។
បន្ថែមពីនោះវាក៍តែងតែកើតមានឡើងពេលគិតច្រើន ឬការចូលសម្រាកយូរៗរហូតដល់យប់ជ្រៅ និងសម្រាកមិនគ្រប់គ្រាន់ជាដើម ទំាងនេះគឺជាមូលហេតុដែលធ្វើឲ្យលោកអ្នកឧស្សាហ៍ឈឺក្បាលជាប្រចំា។
ប៉ុន្តែបើសិនជាអ្នកមិនចង់ ប្រើថ្នាំបំបាត់បញ្ហានេះ យកល្អគួរតែសាកល្បងវិធីដូចខាងក្រោមនេះសិនទៅ ដូចជាការ ផ្តល់ភាពត្រជាក់ ប្រើថង់ទឹកកក ស្អំនៅថ្ងាស ក្បាល ឬកញ្ចឹងក៏ដើម្បីបំបាត់ការឈឺចាប់។
អ្នកជំនាញមិនបាន ប្រាកដច្បាស់ថា វិធីនេះមានប្រសិទ្ធភាព ឬអត់ទេ ប៉ុន្តែការកាត់បន្ថយលំហូរឈាម ដោយប្រើការស្អំទឹកកក បែបនេះប្រហែលជាផ្នែកមួយ ក្នុងការព្យាបាលដែរ។ ជាតិកាហ្វេអ៊ីន វាគឺជាធាតុផ្សំមួយប្រភេទ ក្នុងកាហ្វេ និងក្នុងភេសជ្ជៈ ឬអាហារផ្សេងៗទៀតដែរ ប៉ុន្តែវាអាចផ្តល់ប្រសិទ្ធភាព បំបាត់ការឈឺចាប់បានខ្លះដែរ។ ដូច្នេះបើសិនជាអាច ចូរញ៉ាំកាហ្វេដើម្បីជួយបំបាត់ ការឈឺក្បាលខ្លះទៅ។
បន្ទប់ដែលងងឹត និងស្ងាត់ ការដែលមានពន្លឺភ្លឺខ្លាំង និងសម្លេងឡូឡាច្រើន អាចធ្វើឲ្យការឈឺក្បាល កាន់តែធ្ងន់ធ្ងរបាន។ ដូច្នេះចូរធ្វើយ៉ាងណា ឲ្យបន្ទប់របស់អ្នកមាន ពន្លឺតិចតួច និងកាត់បន្ថយសម្លេង ឲ្យបានច្រើនបំផុត ដើម្បីកុំឲ្យឈឺក្បាលថែមទៀត។ វាក៏អាចជួយបង្កើន ការធូរស្រាលវិញ កាន់តែលឿនដែរ។
វីតាមីន B2 វីតាមីនប្រភេទនេះ ត្រូវបានគេស្គាល់ឈ្មោះ ម្យ៉ាងទៀតថា Riboflavin ដែលអ្នកទាំងអស់គ្នា អាចរកបានក្នុងទឹកដោះគោ អាហារធ្វើពីទឹកដោះគោ ត្រី និងសាច់មាន់។ ការសិក្សាបានបង្ហាញថា វាប្រហែលជាអាច ជួយបង្ការការឈឺក្បាល បែបប្រកាំងបាន។
ខាងក្រោមនេះគឺជាវិធីសាស្រ្តមួយចំនួនដែលអាចធ្វើអោយលោកអ្នកបំបាត់នូវអាការៈឈឺក្បាលបាន
ទី១៖ បញ្ឈប់ការប្រើទូរស័ព្ទដៃ Smartphone ជាបណ្តោះអាសន្ន

តាមការសិក្សាថ្មីមួយឃើញថា មនុស្សមានទម្លាប់ជិតស្និតជាមួយនឹងទូរស័ព្ទបំផុត ដើម្បីផ្ញើសារ និងឆែកអ៊ីនធឺណិត។ នេះ ជាការគ្រោះថ្នាក់ដែលបណ្តាលឱ្យស្រវាំងភ្នែក និងអស់កម្លាំង ប្រសិនបើនេះ ជាទម្លាប់វានឹងបណ្តាលឱ្យឈឺក្បាល។
ទី២ ៖ បន្ថែមជាតិទឹកទៅក្នុងខ្លួន

យោងតាមការស្រាវជ្រាវ ដែលបានចេញផ្សាយដោយការសែត The Journal of Nutrition ការខ្វះជាតិទឹកបណ្តាលឱ្យឈឺក្បាល។ ចូរផឹកទឹកមួយកែវ (ចំណុះប្រមាណ 240 មីលីលីត្រ) ដើម្បីបន្ថយអាការឈឺក្បាល។
ទី៣៖ សម្រាក

វេជ្ជបណ្ឌិត Keri Peterson ពីមន្ទីរពេទ្យ Lenox Hill នាទីក្រុងញូយ៉ក សហរដ្ឋអាមេរិច បាននិយាយថា អាការចម្បងនៃការឈឺក្បាល គឺសញ្ញានៃភាពតប់ប្រមល់។ ចូរសម្រាក រួចដកដង្ហើមឱ្យវែងៗ ឬការធ្វើសមាធិ។
ទី៣៖ ប្រើឪសថរុក្ខជាតិ

ការស្រាវជ្រាវ ដែលត្រូវបានគេបោះពុម្ភនៅលើកាសែត ពីអាការឈឺក្បាលបង្ហាញថា ខ្ញីមានសមត្ថភាពពិសេស ក្នុងការបំបាត់អាការឈឺក្បាលឱ្យធូរស្រាលយ៉ាងមានប្រសិទ្ធភាព។ ការបៀមទឹកខ្ញីប្រមាណជា 60 វីនាទី រួចទើបលេប អាចបំបាត់អាការឈឺក្បាល។
តាមរយះវិធីមួយចំនួនខាងលើនេះ លោកអ្នកអាចសាកល្បងធ្វើបាន ប៉ុន្តែបើសិនជាឈឺក្បាលមិនឈប់ លោកអ្នកគួរតែរកអ្នកជំនាញ ដើម្បីប្រឹក្សាជាមួយបញ្ហានេះ៕
ប្រភព ៖ Woman health

Post a Comment