ផ្ទុះជំងឺផ្តាយសាយធំនៅ ខេត្តមណ្ឌលគិរី
មនុស្សក្មេងចាស់ប្រុសស្រីយ៉ាងហោចណាស់ជាង២០០នាក់ បានត្រូវគេរាយការណ៍ថាបានកើតជំងឺផ្តាសាយធំ នៅក្នុងភូមិចំនួន ស្ថិតក្នុងឃុំណង់ឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
បើតាមមន្រ្តីជំនាញក្រសួងសុខាភិបាលបាននិយាយថា ករណីកើតជំងឺផ្តាយសាយធំនិងឆ្លងរាលដាលក្នុងឃុំខាងលើបង្កឡើងដោយមេរោគផ្តាសាយនៅដើមរដូវវស្សា ។
កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានអំពាវនាវតាម RFA ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីការឆ្លងជំងឺផ្ដាសាយធំ និងថាករណីមានអាការៈផ្ដាសាយសូមប្រញាប់ទៅពិគ្រោះជំងឺជាមួយគ្រូពេទ្យ និងទទួលឱសថ ហើយបើមានករណីសង្ស័យណាមួយសូមផ្ដល់ព័ត៌មានបន្ថែម ឫមានសេចក្ដីរាយការណ៍ពីជំងឺគ្រុនក្ដៅច្រើនក្នុងភូមិ ក្នុងសាលារៀន ឫកន្លែងធ្វើការ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដើម្បីផ្ដល់ដំណឹងជូនមន្ត្រីជំនាញនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងជាប្រញាប់ដែលលេខទូរស័ព្ទនេះលោកអ្នកនឹងមិនអស់សេវាហៅចេញនោះទេ៕

Post a Comment