Header Ads

មិន​គួរឲ្យ​ជឿ​សោះ ញ៉ាំ​ផ្លែ​ល្ពៅ​ច្រើន​មាន​ប្រយោជន៍​ដល់​សុខភាព​ដល់​ម្លឹង​!!!

​ផ្លែ​ល្ពៅ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​បន្លែ​ដ៏​ស្រស់ស្អាត ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា វា​គឺជា​អាហារ​ដ៏​ល្អ​មួយ​ដែល​ធ្វើឲ្យ​យើង​ស្រក់​ទឹកមាត់ និង​អាច​ធ្វើជា​ដំណាប់​ថែមទៀត​។ ពណ៌​ទឹកក្រូច​ដ៏​ល្អ​ស្រស់​របស់​ផ្លែ​ល្ពៅ​ពិតជា​ផ្ទុក​ទៅដោយ​ជីវជាតិ​ជាច្រើន​ដូចជា ជាតិ​សរសៃ វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ​ដែល​អាច​ជួយ​ដល់​រាងកាយ​កាន់តែ​មាន​សុខភាព​ល្អ​ថែមទៀត​។

​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ក្រោយ​ពី​ញ៉ាំ​ល្ពៅ​រួច​៖



​ជាតិ​សរសៃ ប៉ូ​តា​ស្យូម និង​វីតាមីន C ក្នុង​ផ្លែ​ល្ពៅ​សុទ្ធតែ​អាច​ជួយ​ទ្រទ្រង់​ដល់​សុខភាព​បេះ​ដូង​បាន​ទាំងអស់​។ តាមពិតទៅ ការ​ញ៉ាំ​ប៉ូ​តា​ស្យូម​បាន​គ្រប់គ្រាន់​គឺជា​រឿង​ដ៏​សំខាន់​មួយ​ដើម្បី​បេះ​ដូង​មាន​សុខភាព​ល្អ​។​
​ដោយសារ​តែ​ផ្លែ​ល្ពៅ​សម្បូរ​ជាតិ​សរសៃ ដូច្នេះ​វា​នឹង​ធ្វើឲ្យ​ដំណើរការ​នៃ​ការរំលាយ​អាហា​រយឺត ហើយ​អ្នក​នឹងមាន​អារម្មណ៍​ឆ្អែត​បានយូរ ដែល​វា​ល្អ​ក្នុង​គម្រោង​សម្រក​ទម្ងន់​។​
​ពណ៌​លឿង​របស់​ផ្លែ​ល្ពៅ​កើតចេញ​ពី​សារធាតុ Beta-carotene ដែល​ជា​អង់​ទី​អុកស៊ី​ដង់​មួយ​ប្រភេទ នឹង​បំ​លែង​ទៅ​ជា​វីតាមីន A នៅពេល​វា​ចូលដល់​ក្នុង​ខ្លួន ដូច្នេះ​វា​ពិតជា​ល្អ​សម្រាប់​សុខភាព​ភ្នែក​។​


​វីតាមីន A ក៏​ល្អ​សម្រាប់​រាងកាយ​ក្នុង​ការប្រឆាំង​នឹង​ការបង្ក​រោគ​បានដែរ​​សារធាតុ Beta-carotene របស់​ផ្លែ​ល្ពៅ​អាច​ជួយ​ឲ្យ​អ្នកមើល​ទៅ​កាន់តែ​ក្មេង​ជាង​វ័យ ដោយសារ​តែ​វា​ជួយ​ទប់ស្កាត់​កាំរស្មី​យូ​វី​របស់​ពន្លឺព្រះអាទិត្យ​៕
​តាម​ការស្រាវជ្រាវ​បានបង្ហាញ​ថា អ្នក​ដែល​ញ៉ាំ​អាហារ​សម្បូរ​ជាតិ Beta-carotene ច្រើន​ប្រហែលជា​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺមហារីក​បាន​មួយចំនួន​ដូចជា មហារីក​ក្រពេញប្រូ​ស្តាត និង​សួត​៕


​ប្រភព​៖ ​health.com.kh
Powered by Blogger.