Header Ads

បុរសៗ​ដែល​លិង្គ​មិន​ងាយ​ឡើង​រឹង ចូរ​កុំ​ញ៉ាំ​ទឹក​សណ្តែកសៀង​អី​

មនុស្ស​ប្រុស​ស្ទើរតែ​គ្រប់​គ្នា​ហើយ តែងតែ​សុបិន្ត​ចង់បាន​លិង្គ​ឡើងរឹង​បានយូរ​នៅពេល​រួមភេទ​ម្តងៗ​។ យ៉ាងណាមិញ តើ​អ្នក​មាន​ដឹងថា មាន​កត្តា​ច្រើន ណាស់​ដែល​នាំ​ឲ្យ​លិង្គ​មិន​ងាយ​ឡើង​រឹង​បាន​។ ជាក់ស្តែង អ្វី​ដែល​មនុស្ស​ប្រុស​ជាច្រើន​តែងតែ​មើល​រំលង​នោះ​គឺ ការ​ញ៉ាំ​សណ្តែកសៀង ឬ​ទឹក​សណ្តែកសៀង​ក៏​អាច​ធ្វើឲ្យ​លិង្គ​មិន​ងាយ​ឡើងរឹង​បានដែរ​។

​ការ​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹក​សណ្តែកសៀង​ច្រើន​អាច​បណ្តាល​ឲ្យ​ខ្សោយ​ចំណង់​ផ្លូវភេទ និង​លិង្គ​មិន​ឡើង​រឹង​ថែមទៀត នេះ​ដោយសារ​តែ សារធាតុ Isoflavones របស់​ទឹក​សណ្តែក មាន​លក្ខណៈ​ដូច​គ្នា​នឹង​អរ​ម៉ូ​ន​ភេទ​ស្ត្រី អេ​ស្ត្រូជែន អញ្ចឹង​។ តាម​ការស្រាវជ្រាវ​បាន​រកឃើញថា បុរស​ដែល​មាន​របប​អាហារ សម្បូរ​ទៅ​ដោយ​សណ្តែកសៀង បែរជា​មាន​ចំនួន​អ័រម៉ូន​តេស្តូ​ស្តេ​រ៉ូន​ទាប​ទៅវិញ​។ បើសិន​ជា​អ្នក​កំពុងតែ​ហាត់ប្រាណ ហើយ​ចង់​បង្កើន​ការ​ញ៉ាំ​ប្រូតេអ៊ីន​នោះ ចូរ​ចៀសវាង​ការ​ញ៉ាំ​សណ្តែកសៀង និង​ប្រើ​អាហារ​ណា​ផ្សេង​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​ដែរ​ទៅ​៕




ប្រភព​៖ ​health.com.kh
Powered by Blogger.