Header Ads

ចង់​ការពារ មិនឲ្យ​មាន​ផ្ទៃពោះ ដោយ​វិធី​ធម្មជាតិ​មែន​ទេ​?

​ការ​មាន​ផ្ទៃពោះ មិនមែន​សុទ្ធតែ​ជាក្តី​ប្រាថ្នា របស់​គូស្រករ​គ្រប់​គ្នា​នោះ​ទេ ដូច្នេះ បើ​អ្នក​មិនទាន់​ចង់​បាន​កូន​ទេ សូម​ការពារ​ទុកជា​មុន ដើម្បី​កុំឲ្យ​មាន​ផ្ទៃពោះ​។​

​វិធី​ការពារ ដែល​មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព ៖

១. ការដាក់​កង​ក្នុង​ស្បូន​
២. ការ​ដាក់​នៅ​ដើមដៃ​
៣. ការប្រើ​ថ្នាំ​ចាក់​
៤. ការប្រើ​ថ្នាំលេប​
៥. និង​ការប្រើ​ស្រោមអនាម័យ​ជាដើម​។​

​វិធី​ធម្មជាតិ មិន​អាច​ជួយ​ការពារ​បាន​ទាំងស្រុង​នោះទេ ទោះបីជា​អ្នក​ខិតខំ ឬ​ព្យាយាម​ធ្វើ​យ៉ាងណា​ក៏ដោយ​។

​ប៉ុន្តែ ប្រសិនបើ​អ្នក​ចង់​សាកល្បង សូម​ធ្វើ​តាម​ការណែនាំ​ខាងក្រោម​នេះ ៖



១. ចាក់ទឹក​ក្រៅ​ពាង (​បញ្ចេញ​ទឹកកាម ក្រៅ​ទ្វារមាស​ស្ត្រី​)
២. រួមភេទ ដោយ​មើល​តាម​ថ្ងៃខែ​រដូវ​របស់​ស្ត្រី​
៣. ប្រញាប់​លាង​សម្អាត​ទ្វារមាស​ភ្លាមៗ ក្រោយពេល​រួមភេទ​រួច​
៤. ការប្រើ​ថ្នាំ​បន្ទាន់ (៧២ ម៉ោង​) ក្រោយពេល​រួមភេទ​៕

​​
​ប្រភព ៖ health.com.kh
Powered by Blogger.