Header Ads

ISIS កំពុងស្ថិតក្នុងភាពរលំរលាយ ដោយបាត់បង់ទាំងប្រាក់ និងទឹកដីកាន់កាប់ (ក្ដៅៗ…)


បរទេស៖​ យោងតាមការវិភាគថ្មីមួយ បានបង្ហាញឲ្យឃើញថា ក្រុមរដ្ឋឥស្លាមជ្រុលនិយម កំពុងតែធ្លាក់ចូលក្នុង ស្ថានភាពក្រតោកយ៉ាកដាច់យ៉ៃ គ្មានប្រាក់ធ្ងន់ធ្ងរឡើង ព្រមទាំងក៏កំពុងតែបាត់បង់នូវទឹកដី ដែលខ្លួនកាន់កាប់ ក្នុងពេលតែមួយជាមួយគ្នា។
ក្រុមហ៊ុនផែ្នកការណ៍សម្ងាត់ និងទិន្នន័យសកល IHS Markit បាននិយាយថា ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម បានបាត់បង់ ទឹកដីដែលខ្លួនកាន់កាប់ជាង៦០ភាគរយ និងថវិការចំណូល៨០ភាគរយ ចាប់តាំងពីក្រុមភេរវករនេះ បានប្រកាសវត្តមានសកម្មប្រយុទ្ធខ្លួន នៅក្នុងទឹកដីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរី ក្នុងឆ្នាំ២០១៤មក។
សេចក្តីរាយការណ៍ បាននិយាយថា ការបាត់បង់ប្រាក់ចំណូល របស់អង្គការភេរវកម្មនេះ គឺបណ្ដាលមកពីទឹកដីដែលខ្លួនកាន់កាប់ បានបាត់បង់ទៅ ព្រោះតែការប្រយុទ្ធដ៏ខ្លាំងក្លា ប្រឆាំងនឹងសហរដ្ឋអាមេរិក និងកងកម្លាំងអ៊ីរ៉ាក់ គាំទ្រដោយអាមេរិក ក៏ដូចជាការប្រយុទ្ធគ្នាជាបន្តបន្ទាប់ នៅក្នុងប្រទេសស៊ីរី ដើម្បីប្រឆាំងទប់ទល់ នឹងរដ្ឋាភិបាលគាំទ្រដោយរុស្ស៊ី និងក្រុមឧទ្ទាមចម្រុះប្រឆាំងរដ្ឋាភិបាល៕


Powered by Blogger.