Header Ads

បោះបង់ចោលទម្លាប់ទាំង១២នេះ បើចង់រស់នៅដោយរីករាយ!

ធម្មតាជីវិតរបស់មនុស្សម្នាក់ៗតែងតែមានសុខនិងទុក្ខដើរទន្ទឹមគ្នាជានិច្ច។ យ៉ាងណាក៏ដោយ ដរាបណាយើងនៅមានដង្ហើម យើងត្រូវព្យាយាមធ្វើឲ្យជីវិតសប្បាយបំផុតតាមតែអាចធ្វើទៅបាន។
ដូច្នេះ ថ្ងៃនេះខាងសារពត៌មានមេគង្គ សូមណែនាំឲ្យអ្នកទាំងអស់គ្នាបញ្ចប់ទង្វើខាងក្រោមនេះដែលប៉ះពាល់ដល់សុភមង្គលអ្នកដោយមិនដឹងខ្លួន៖

១.ការគិតមហាសែនអវិជ្ជមានលើខ្លួនឯង

សូមឈប់គិតថា ខ្លួនឯងមិនស្អាត ខ្លួនឯងអភ័ព្វ ឬ អ្វីៗទាំងអស់នៅក្នុងជីវិតអាក្រក់ ទៀតទៅ។



២. ការដែលរិះគន់អ្នកដទៃគ្រប់ពេល
ឈប់មាក់ងាយរិះគន់គេ ឈប់និយាយថាអ្នកនេះមិនស្អាត អ្នកនោះមិនស្អាត វាធ្វើឲ្យអ្នកគ្មានសេចក្ដីសុខក្នុងខ្លួននោះទេ។



៣.​ ចំណាយលើការរស់នៅហួសពីជីវភាពខ្លួន
អ្នកមិនត្រូវធ្វើជាមនុស្សសំភារៈនិយមខ្លាំងពេកដែលលើសពីចំណូលរបស់អ្នកឡើយ។



៤.​ ការញៀន
ការញៀនភាគច្រើនប៉ះពាល់ដល់សុខភាពខ្លាំងណាស់ មិនចំពោះតែការញៀនថ្នាំនោះទេ សូម្បីតែការញៀននឹងអាហារផ្អែមក៏អាចឲ្យយើងកើតជម្ងឺផ្សេងៗផងដែរ។



៥.​ ការស្ដាយក្រោយ
ឈប់ទៅចំពោះការដែលស្ដាយក្រោយនឹងរឿងអតីតកាលដែលកន្លងហួស។ យើងត្រូវផ្ដោតលើបច្ចុប្បន្ននិងអនាគតកាលវិញ ជាជាងសោកស្ដាយលើអ្វីដែលមិនអាចកែប្រែបាន។



៦.​ ព្រួយពីអនាគតខ្លាំងពេក
ការបារម្ភពីរឿងដែលមិនទាន់មកដល់ហួសហេតុពេកក៏មិនល្អដែរ។ សូមចងចាំថា រឿងដែលត្រូវនឹងកើត វានឹងកើតឡើង ហើយអ្នកមិនអាចគេចផុតឡើយ។



៧. ភ័យខ្លាចគ្រប់រឿង
ការដែលខ្លាចនេះខ្លាចនោះពេក មិនបានធ្វើឲ្យជីវិតយើងល្អប្រសើរនោះទេ ។​​ សូមរំងាប់សេចក្ដីភ័យខ្លាចរបស់លោកអ្នកឲ្យបានច្រើនបំផុត។



៨. ពន្យាពេលសប្បាយៗរហូត
បើចង់សប្បាយ ចង់ទៅជប់លៀង សូមអញ្ជើញចុះ! កុំរង់ចាំថា ចាំពេលក្រោយ ចាំបន្ដិចទៀតអី ព្រោះសង្ខាររបស់មនុស្សម្នាក់ៗមិនទៀងឡើយ សូមធ្វើអ្វីដែលអាចឲ្យអ្នកសប្បាយចិត្តមុននឹងហួសពេល។



៩. និយាយដើមគេ
វាមិនបានធ្វើឲ្យយើងចំណេញអ្វីឡើយ។ យើងអាចចំណាយពេលដ៏មានតម្លៃរបស់យើងធ្វើរឿងដែលមានប្រយោជន៍ជាងនេះ។



១០. ចងគំនុំ
ការចងគំនុំប្រៀបបីដូចជាការកាន់ដុំភ្លើងមកជាប់ទ្រូងអញ្ចឹង! អ្នកដែលនៅមិនសុខឈឺចាប់គឺរូបយើងនេះឯង។ ដូច្នេះ រឿងណាដែលគួរបំភ្លេច សូមបំភ្លេចចោលទៅ មិនបាច់ចងគំនុំនឹងអ្នកដទៃឡើយ។



១១.​បរិភោគអាហារគ្មានគុណភាព
សុខភាពរបស់យើងមានសារៈសំខាន់បំផុតសម្រាប់ទ្រទ្រង់ជីវិត។ ដូច្នេះ សូមបរិភោគអាហារដែលត្រឹមត្រូវ មានគុណភាព ដើម្បីឲ្យមានសុខភាពល្អ។



១២. បំផ្លើសការលំបាកតិចតួច
ជួនកាលយើងជួបឧបសគ្គតូចមួយប៉ុណ្ណោះ តែយើងអល់អែកនឹងជំនះវាដោយគិតថាវាពិបាកខ្លាំងហាក់បីដូចជាឡើងភ្នំកាំបិតអញ្ចឹង។ ទម្លាប់នេះមិនល្អឡើយ យើងអាចគិតអ្វីងាយៗ ហើយស្វែងរកដំណោះស្រាយដើម្បីទប់ទល់នឹងវាទៅ។



ទាំងនេះគឺជាបំណងល្អពីសារពត៌មានមេគង្គ។ យើងសង្ឃឹមថាលោកអ្នកនឹងអាចរកសុភមង្គលផ្ទាល់ខ្លួនបាន!
ប្រភព៖ brightside
Powered by Blogger.