Header Ads

វិធី​ងាយ ៨​យ៉ាង​អាច​កម្ចាត់​ស្នាម​សង្វា​យ៉ាង​ឆាប់រហ័ស​

ហេតុផល​ចម្បង​ដែល​ធ្វើ​ឲ​មាន​ស្នាម​សង្វារ​នៅលើ​ស្បែក គឺ​បណ្តាលមកពី​បាត់បង់​ភាព​រឹតបន្តឹង​ស្បែក​។ លក្ខខណ្ឌ​មួយចំនួនទៀត​បណ្តាលមកពី​ផ្តល់​សម្ពាធ​បន្ថែម​ទៅលើ​ស្បែក​របស់​អ្នក​ដូចជា ការ​សម្រក​ទម្ងន់​ភ្លាមៗ​

រាងកាយ​លូតលាស់​ភ្លាមៗ​នៅក្នុង​វ័យ​ជំទង់ និង​ពេល​មាន​ផ្ទៃពោះ​, ពេលខ្លះ​ក៏​អាច​បណ្តាលមកពី​ការធ្វើ​លំ​ហាត់ប្រាណ​ផងដែរ​។ នៅក្នុង​លក្ខខណ្ឌ​ទាំងនេះ អ្នក​នឹងមាន​ស្នាម​ក្រហម​នៅលើ​ស្បែក​របស់​អ្នក​។ ស្នាម​នេះ​ភាគច្រើន​កើត​ចំពោះ​ស្ត្រី​។ ស្នាម​សង្វារ​មិនអាច​បាត់ទៅ​វិញ​ដោយ​ឯកឯង​ឡើយ អ្នក​ត្រូវ​ព្យាបាល​វា​ឲ​បាន​ត្រឹមត្រូវ​។ ជា​រឿង​ធម្មជាតិ ស្នាម​សង្វារ​នេះ​កើត​ចំពោះ​ស្ត្រី​នៅក្នុង​ពេលវេលា​ណាមួយ ប៉ុន្តែ​វា​បានធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​អាក្រក់​មើល​។​[caption id="attachment_661" align="alignnone" width="750"] Female belly with pregnancy stretch marks closeup[/caption]


​ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​ព្យាបាល​ស្នាម​សង្វារ​យ៉ាង​លឿន​រហ័ស ៖

»​ លាយ​ស្ករស​ ទឹកក្រូច​ឆ្មា និង​ប្រេង​គ្រាប់​ធញ្ញជាតិ​អាល់​ម៉ុ​ន: ​ស្ករស​ត្រូវបាន​ប្រើ​ដើម្បី​ជម្រះ​កោសិកា​ងាប់ៗ​នៅលើ​ស្បែក​។ នេះ​ជា​វិធី​សាមញ្ញ​មួយ​ដើម្បី​បំបាត់​ស្នាម​សង្វារ​។ យក​ស្ករស​១​ស្លាបព្រា​កាហ្វេ និង​បន្ថែម​ទឹកក្រូច​ឆ្មា​១​ដំណក់ ហើយ​ប្រេង​គ្រាប់​ធញ្ញជាតិ​អាល់​ម៉ុ​ន​១​ស្លាបព្រា​កាហ្វេ​ចូល​។ រួច​កូរ​វា​ឲ​សព្វ​ចូលគ្នា ហើយ​លាប​លើ​ស្នាម​សង្វារ ត្រូវ​លាប​ថ្នមៗ ទុក​រយៈពេល ៥ ទៅ ១០​នាទី​។ ធ្វើ​វិធី​នេះ​ត្រូវ​ប្រើ​រហូតដល់​ស្នាម​ត្រូវ​បាត់អស់​។​

» ចំណិត​ដំឡូងបារាំង: ​ដំឡូងបារាំង​សម្បូរ​ទៅដោយ​វីតាមីន​ជាច្រើន រួមទាំង​សារធាតុ​ខនិជ​, កាល់ស្យូម​, ស័ង្កសី និង​ផូស្វ័​រឺ​។ វា​អាចជួយ​ឲ​កោសិកា​ស្បែក​លូតលាស់​ឡើងវិញ​។ វិធី​នេះ​ត្រូវ​ចំណាយ​តិច​បំផុត ហើយ​ជា​វិធី​ព្យាបាល​ស្នាម​សង្វារ​សាមញ្ញៗ​។ យក​បន្ទះ​ដំឡូងបារាំង មក​ជូត​ថ្នមៗ​លើ​ស្នាម​សង្វារ​រយៈពេល ២ ទៅ ៣​នាទី​។ នៅពេល​ទឹក​ដំឡូងបារាំង​នេះ​ស្ងួត លាង​សម្អាត​ស្បែក​នឹង​ទឹក​ក្តៅ​ឧ​ណ្ឌៗ​។​

» ទទួលទាន​ទឹក​ឲ​បាន​គ្រប់គ្រាន់:​ ទឹកជា​ប្រភព​នៃ​អុកស៊ីសែន និង​សារធាតុចិញ្ចឹម​សម្រាប់​គ្រប់ផ្នែក​ទាំង​អស់នៃ​រាងកាយ​។ ការទទួល​ទាន​ទឹក​ឲ​បាន​គ្រប់គ្រាន់​អាចជួយ​ការពារ​ស្បែក​ពី​បញ្ហា​ផ្សេងៗ​។ ដើម្បី​ការពារ​ស្នាម​សង្វារ ត្រូវ​ផ្តល់​ជាតិ​ទឹក​ដល់​ស្បែក ដើម្បី​កម្ចាត់​ជាតិពុល​ចេញពី​រន្ធ​ញើស​។ ទទួលទាន​ទឹក​ឲ​បាន ១០ ទៅ ១២ កែវ​ក្នុង ១​ថ្ងៃ នោះ​រាងកាយ​នឹងមាន​ជាតិ​ទឹក​ល្អ​។​

»​ លាបប្រេង​អូ​លីវ​ក្តៅៗ: ​នេះ​ជា​វិធី​ព្យាបាល​ស្នាម​សង្វារ​ដ៏​ល្បីល្បាញ​មួយ​។ វា​មាន​ផ្ទុក​នូវ​សារធាតុ​អុកស៊ីតកម្ម និង​សារធាតុចិញ្ចឹម​ច្រើន​បំផុត​។ ប្រេង​នេះ​មាន​ប្រសិទ្ធិភាព​យ៉ាងខ្លាំង អាច​ព្យាបាល​ស្នាម​សង្វារ​បាន​។ យក​ប្រេង​អូ​លីវ​ក្តៅ​ឧ​ណ្ឌៗ លាប​លើ​ស្នាម ហើយ​ម៉ាស្សា​ថ្នមៗ វា​នឹង​ជួយ​បង្កើន​ចរាចរ​ណ៏​ឈាម ហើយ​កាត់បន្ថយ​ស្លាកស្នាម​។ បន្តធ្វើ​វិធី​នេះ​ឲ​បាន​ទៀងទាត់ ដើម្បី​អាច​ទទួលបាន​លទ្ធផល​ល្អ​បំផុត​។




»​ ទឹកក្រូច​ឆ្មា:​ ​ក្រូចឆ្មា​មាន​ផ្ទុក​នូវ​ភ្នាក់ងារ​ជម្រះ​ពណ៌​។ វិធី​នេះ​មាន​ប្រសិទ្ធិភាព​យ៉ាងខ្លាំង ជួយ​កាត់បន្ថយ​ស្នាម​សង្វារ​។ វត្តមាន​អាស៊ីត​នៅក្នុង​ក្រូចឆ្មា​នឹង​ជួយ​ព្យាបាល​ស្លាកស្នាម​។ ច្របាច់​ក្រូចឆ្មា​យក​ទឹក លាប​លើ​ស្នាម​ហើយ​ម៉ាស្សា​ជា​រង្វង់​រយៈពេល ៣០​នាទី បន្ទាប់មក​លាង​សម្អាត​នឹង​ទឹក​ក្តៅ​ឧ​ណ្ឌៗ​។ អ្នក​ក៏​អាច​លាយ​ទឹក​ត្រសក់​បន្ថែម​ក៏បាន​ដែរ​។​

» លាប​ស៊ុត​ស: ស៊ុតមាន​ផ្ទុក​នូវ​ប្រូតេអ៊ីន​ជាច្រើន​ផ្សេងគ្នា​។ ស៊ុត​ស​ជា​ប្រភព​នៃ​វីតាមីន A និង​សរសៃទឹក​ប្រូតេអ៊ីន ដូច្នេះ​វា​មាន​ប្រសិទ្ធិភាព​យ៉ាងខ្លាំង​ក្នុងការ​ព្យាបាល​ស្នាម​សង្វារ និង​ស្លាកស្នាម​។ ចម្រាញ់​យក​ស៊ុត​ស ដោយ​យក​ស៊ុត​លឿង​ចេញ​។ បន្ទាប់មក​កូរ​វា​ឲ​សព្វ​ដោយ​ប្រើ​សម រួច​លាប​នៅលើ​ស្លាកស្នាម​។ ទុក​វា​ឲ​ស្ងួត​រយៈពេល ១៥​នាទី ហើយ​លាង​សម្អាង​នឹង​ទឹក​ក្តៅ​។​

» លាប​សាច់​ប្រទាល​កន្ទុយក្រពើ: ​អត្ថ​ប្រ​យោ​ជ​ន៏​នៃ​ប្រទាល​កន្ទុយក្រពើ​មានការ​ពេញនិយម​បំផុត​នៅក្នុង​ការថែរក្សា​ស្បែក​។ វា​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ប្រូតេអ៊ីន​ដែល​អាច​ជួសជុល​ស្បែក​មនុស្ស​។ សាច់​ប្រទាល​នេះ​អាចជួយ​ព្យាបាល​ស្នាម​សង្វារ​បាន​យ៉ាង​ល្អ​។ ចម្រាញ់​យក​សាច់​ចេញពី​ប្រទាល​កន្ទុយក្រពើ រួច​យកទៅ​លាប​ដោយផ្ទាល់​លើ​កន្លែង​មាន​ស្លាកស្នាម​លើ​រាងកាយ ហើយ​ម៉ាស្សា​ថ្នមៗ ទុក​វា​ឲ​ស្ងួត​រយៈពេល ២-៣ នាទី រួច​លាង​សម្អាត​នឹង​ទឹក​ក្តៅ​ឧ​ណ្ឌៗ​។​


» លាបប្រេង​ដើម​តែ: ​ប្រេង​នេះ​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំងនឹង​ការ​រលាក និង​សារធាតុ​ប្រឆាំងនឹង​វីរុស​។ វា​មាន​ប្រសិទ្ធិភាព​ជួយ​ព្យាបាល​ការឈឺចាប់​លើ​ស្បែក​គ្រប់​ប្រភេទ​។ យក​ប្រេង​ដើម​តែ​បន្តិច រួច​ម៉ាស្សា​ថ្នមៗ​លើ​ស្នាម​សង្វារ​។ បន្ត​វិធី​ព្យាបាល​នេះ​រយៈពេល ១ខែ​៕
Powered by Blogger.