Header Ads

ទាបបារាំង អាចសម្លាប់ កោសិកាមហារីក ចំនួន១២ប្រភេទ

បើយោងទៅតាមបណ្តាញសារព័ត៌មានផ្សេងៗ ផ្លែទាបបារាំង មិនមានអត្ថប្រយោជន៍ដ៏ពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកឡើយ ប៉ុន្តែ ការសិក្សាស្រាវជ្រាវជាច្រើន ធ្វើការអះអាងផ្ទុយពីនេះ។

ការសិក្សាជាច្រើនបានរកឃើញថា ផ្លែឈើនេះ មានសារធាតុដ៏មានអត្ថប្រយោជន៍ក្នុងការកម្ចាត់មេរោគមហារីកចំនួន១២ប្រភេទក្នុងនោះរាប់បញ្ចូលទាំងកោសិក្សាមហារីកនៅត្រង់ក ពោះវៀនធំ ប្រព័ន្ធប្រូស្តាត សួត មហារីកគ្រាប់ឈាម មាត់ស្បូន សុដន់ ថ្លើម និងមហារីកលំពែង ផងដែរ។ ក្រៅពីការទប់ស្កាត់មហារីកលំពែង ផ្លែទាបបារាំង ក៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយបញ្ហាដុះសាច់ ក៏ដូចជាការផ្លាស់ប្តូរមេត្តាប៉ូលិស នៃកោសិការលំពែងផងដែរ។

ការរកឃើញនេះ ត្រូវបានប្រកាសដោយក្រុមវិទ្យាសាស្ត្រនៅឯសាកលវិទ្យាល័យ University of Nebraska។ ការសិក្សាស្រាវជ្រាវនេះ ក៏បង្ហាញថា ផ្លែទាបបារាំង មានប្រសិទ្ធិភាពដល់ទៅ១០០០០ដងក្នុងការសម្លាប់កោសល្យមហារីកពោះវៀនធំ ជាងការប្រើប្រាស់ថ្នាំ Adriamycin ទៅទៀត។

ក្រៅពីការជួយកម្ចាត់មេរោគមហារីក ផ្លែទាបបារាំងក៏ជួយធ្វើឲ្យកោសិកាមានសុខភាពល្អផងដែរ។ ការសិក្សាស្រាវជ្រាវមួយផ្សេងទៀត បានបង្ហាញថា ការបរិភោគផ្លែទាបបារាំង អាចកាត់បន្ថយការរីករាល់ដាលរបស់កោសិកាមហារីកសុដន់ ព្រោះវាមានសារធាតុសំខាន់ៗជាច្រើន៕

តែស្លឹកទៀបបារំាង អាចព្យាបាលជម្ងឺមហារីក ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស



ពិតជាពិេសស ទៀបបារាំងជារុក្ខជាតិដែលមានប្រយោជន៍ជាច្រើន ហើយអ្វីដែលពិសេសនោះគឺ ស្លឹករបស់វាគេអាចយកមកធ្វើតែ ហៅថាតែស្លឹកទៀបបារំាង។ លក្ខណ:ពិសេសរបស់តែស្លឹកទៀបបារំាង គឺអាចព្យាបាលជម្ងឺមហារីក ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័ស។ សូមមើលការណែរនាំពីរបៀបធ្វើតែស្លឹកទៀបបារំាងដូចខាងក្រោម៖

១. គ្រឿងផ្សំ៖

ស្លឹកទៀបបារាំង ៤០សន្លឹក និង ទឹកស្អាត ១លីត្រ។ ចំណាំ ប្រើស្លឹកទៀបបារាំងពណ៌ខៀវ ប៉ុន្តែកុំយកស្លឹកចាស់ពេក។ យកស្លឹកវាទៅហាលនឹងខ្យល់ឲ្យស្ងួត ដែលវាល្អជាងស្លឹកស្រស់ ពីព្រោះ វាធ្វើឲ្យស្លឹកដែលហាលស្ងួតនោះ មានប្រសិទ្ធភាពថ្នាំកាន់តែប្រសើរឡើងថែមទៀត។

ហើយកុំយកស្លឹកទៀបទៅហាលនឹងកំដៅថ្ងៃ ឬ ក៏កំដៅក្នុងចង្ក្រានអគ្គិសនី ពីព្រោះកំដៅខ្លាំងពេក ធ្វើឲ្យបាត់បង់នូវមេថ្នាំនិងប្រសិទ្ធភាពរបស់វា។

២. វិធីផ្សំ៖​

១/ ដាំទឹក១លីត្រឲ្យពុះ

២/ ពេលពុះភ្លាម ដាក់ស្លឹកទៀបចូល និង បន្ថយភ្លើង

៣/ រម្ងាស់វាចំនួន ២០ នាទី រហូតពណ៌វាប្រែទៅជាពណ៌ត្នោតចាស់ ឬ ក៏ដូចជាពណ៌តែធម្មតា

៤/ ទុកឲ្យវាត្រជាក់សិន ចាំផឹក

តែនេះមានប្រសិទ្ធិភាពល្អត្រឹមរយៈ ពេល ៧ ទៅ ៨ ម៉ោង ហើយអាចក្លាសេបាន។



៣. របៀបញាំុ៖

តែទៀបបារាំង ត្រូវផឹកឲ្យបាន ៣០ ថ្ងៃ ពេញ ៣ដងក្នុង១ថ្ងៃ ១កែវមុនពេលបាយ។ តែនេះវាងាយនឹង ស្រូបចូលទៅក្នុងក្រពះទំនេរ។ ក្រោយរយៈពេល ៣០ ថ្ងៃ ទៅឲ្យគ្រូពេទ្យពិនិត្យ ថាតើជម្ងឺនៅមាន ឬអត់។ ប្រសិនបើរោគសញ្ញានៅតែមាន បន្តប្រើវាដដែល។ ប្រសិនបើរោគសញ្ញាបាត់មុនការព្យាបាល ៣០ថ្ងៃ បន្តផឹកវា ដើម្បីឲ្យប្រាកដថា គ្មានកោសិកាឈឺណាដែលនៅសល់។

ចំណាំ៖ ព្យាបាលរយៈពេល ៣០ ថ្ងៃ ៣ ដងក្នុង១ថ្ងៃ ផឹក១កែវ ៣០នាទី មុនបាយ ហាមខកខាន។ ទំហែរទាំ ផឹក ១កែវក្នុង១ថ្ងៃ ៣០នាទីមុនបាយ ហើយ៥ថ្ងៃក្នុង១សប្តាហ៍ លើកលែងថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ ទុកពេលសម្រាកចំនួន២ថ្ងៃ ក្នុង១សប្តាហ៍។ កុំលាយតែជាមួយថ្នាំអ្វីផ្សេង ព្រោះធ្វើឲ្យវាឆុងគ្នា។ កុំប្រើប្រាស់លើសចំនុះ ត្រូវធ្វើតាមការណែនាំ៕

ប្រភព៖ mstylekhmer
Powered by Blogger.