Header Ads

យុត្ថារ៉ា ឆានី កំពុងជួបទុក្ខធ្ងន់ ព្រោះបងប្រុសជាទីស្រលាញ់ ទទួលមរណភាពហើយ!

ភ្នំពេញ៖ អតីតតារាសម្តែងជើងចាស់ និងធ្លាប់ជាតារាមួយដួងដែលពោរពេញទៅដោយប្រជាប្រិយភាព លោក យុត្ថារ៉ា ឆានី នៅពេលនេះបានជួបទុក្ខជាទម្ងន់ ព្រោះតែបងប្រុសជាទីស្រលាញ់របស់ខ្លួន បានទទួលមរណភាពបាត់ទៅហើយ។

ដោយយោងតាមហ្វេសប៊ុករបស់លោក យុត្ថារ៉ា ឆានី កាលពីមួយម៉ោងមុន បានឱ្យយើងដឹងទាំងស្រុងយ៉ាងដូច្នេះថា៖

«ថ្ងៃនេះជាថ្ងៃទី២នៃមរណភាពបងប្រុសរបស់ខ្ញុំលោក ខ្លូត វឌ្ឍី (ហៅ មេឃា) ហើយនឹងត្រូវដង្ហែសពបូជាមេរុនៅវត្ត ឧត្តរាវតី្ត នៅថ្ងៃស្អែក ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧»

យ៉ាងណាមិញនៅក្នុងពិធីបុណ្យសពបងប្រុសលោក យុត្ថារ៉ា ឆានី គេហាក់ដូចជា មិនទាន់ឃើញមានវត្តមានសិល្បករ-សិល្បការិនី រូបណាទៅចូលរួមនៅឡើយ។



សូមចូលរួមរំលែកទុក្ខសោក ដ៏ក្រៀមក្រំនេះ ដល់លោក យុត្ថារ៉ា ឆានី ព្រមទាំងក្រុមគ្រួសារសព៕

ទស្សនារូបភាពក្នុងពិធីបុណ្យសពបងប្រុសលោក យុត្ថារ៉ា ឆានី នៅថ្ងៃនេះ ដូចខាងក្រោម៖



Powered by Blogger.