ការបាន២៩ថ្ងៃ លួចមាស និងម៉ូតូម៉ែក្មេកយកទៅបាត់អស់
ខេត្តព្រៃវែង ៖ រឿងដ៏គួរឲ្យហួសចិត្តមួយ បានកើតឡើង និងធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋពេញស្រុកស្វាយអន្ទរ កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីឪពុកម្តាយក្មេកនាំគ្នាទៅដាក់ពាក្យប្តឹងចោទប្រកាន់ថា
កូនប្រសាបានគាស់លួចយកទ្រព្យសម្បត្តិរបស់គាត់ អស់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយរត់គេចខ្លួនបាត់មិនដឹងទៅណា ។
លោក រឹម លាប អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ ហ៊ុន យឹន អាយុ៥៨ឆ្នាំ ដែលជាជនរងគ្រោះ មានទីលំនៅក្នុងភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានអះអាងថា កូនប្រសារប្រុសរបស់គាត់ឈ្មោះ ពូន ធឿន ហៅ ធី អាយុ២៨ឆ្នាំ បានលួចយកមាសរបស់គាត់អស់៤ដំឡឹង២ជីកន្លះ ផ្លាកទីន៨ហ៊ុន លុយ៥០ម៉ឺនរៀល និងម៉ូតូ១គ្រឿង កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ក្នុងពេលដែលពួកគាត់ និងកូនស្រីនាំគ្នាទៅវាលស្រែអស់ ហើយពេលនេះពួកគាត់មិនអាចទាក់ទងកូនប្រសានោះបានទេ ព្រោះទូរស័ព្ទរបស់គេបានបិទអស់ទៅហើយ ចំណែកឪពុកម្តាយខាងប្រុសក៏អះអាងថា មិនដឹងមិនឃើញដែរ ។ ជុំវិញការចោទប្រកាន់ខាងលើនេះ កោះសន្តិភាពមិនអាចសុំការបំភ្លឺពីប្តីប្រពន្ធដែលជាដន្លងរបស់ជនរងគ្រោះឡើយ ដោយសារពេលឃើញអ្នកសារព័ត៌មាន អ្នកទាំង២បានព្យាយាមគេច ដោយមិនព្រមផ្តល់បទសម្ភាសន៍ឡើយ ។ ចំណែកឯស្ត្រីឈ្មោះ លាប ចន្ថា ដែលជាប្រពន្ធជនសង្ស័យ និងត្រូវជាកូនស្រីជនរងគ្រោះ ក៏អះអាងដូចគ្នាដែរថា ប្តីរបស់ខ្លួនគឺជាចោរដែលលួចទ្រព្យសម្បត្តិម្តាយតែម្តង ព្រោះមានអ្នកជិតខាងឃើញថាប្តីរបស់ខ្លួនជាអ្នកជិះម៉ូតូម្តាយចេញពីផ្ទះទៅ ។
ចំពោះករណីនេះត្រូវបានលោកមេប៉ូស្តិ៍រដ្ឋបាលឃុំស្វាយអន្ទរ ប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងជនរងគ្រោះភ្លាម កម្លាំងរបស់លោកក៏បានចុះទៅស្រាវជ្រាវភ្លាម ហើយពិនិត្យឃើញថា ជនសង្ស័យជាកូនប្រសាប្រុសនោះ ពិតជាបាត់ខ្លួនមែន ហើយកាលពីល្ងាចមុនពេលបាត់ខ្លួននោះ រូបគេនិងប្រពន្ធបានឈ្លោះទាស់ទែងគ្នាដែរ តែមិនបានវែងឆ្ងាយធំដុំអ្វីទេ ។ ចំពោះរឿងលុយកាក់មាសប្រាក់ដែលជនរងគ្រោះបាត់នោះ គឺពិតជាបាត់មែនប៉ុន្តែនៅមិនទាន់អាចកំណត់បានថា គឺកូនប្រសាប្រុសជាអ្នកលួចពិត១០០ភាគរយនោះទេ អ្វីដែលច្បាស់ គឺម៉ូតូដែលបាត់ពិតជាកូនប្រសានោះ ជាអ្នកជិះយកទៅមែន ហើយពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវ ៕

Post a Comment