Header Ads

ជួលបន្ទប់ រយះពេល ៧​ ឆ្នាំ បង់លុយអោយម្ចាស់ផ្ទះរាល់ខែ ពេលម្ចាស់ផ្ទះចូលក្នុងបន្ទប់ ធ្លាប់ថ្លើមក្ដុក

នេះជារូបភាពដែលត្រូវបានស៊ែរកក្រើកលើបណ្តាញអានឡាញពេលថ្មីៗ នេះ សម្រាប់បន្ទប់ជួលដ៏សែនស្មោកគ្រោកមួយ ដែលបានធ្វើឲ្យម្ចាស់ផ្ទះហួសចិត្តឥតមានពាក្យថ្លែង ពីព្រោះក្នុងបន្ទប់ជួលសុទ្ធតែសំរាមពេញទាំងអស់ស្ទើរតែគ្មានផ្លូវដើរ។



សូមបញ្ជាក់ថា បន្ទប់នេះជួលអស់រយៈពេល ៧ ឆ្នាំហើយ ហើយអ្នកនៅក៏បង់ថ្លៃជួលត្រឹមត្រូវតាមកាលកំណត់រាល់ខែផងដែរ។ ម្ចាស់ផ្ទះឃើញហើយអាណិតខ្លោចចិត្តបន្ទប់ខ្លួនឯងយ៉ាងខ្លាំង រួចក៏បានអញ្ជើញចេញភ្លាមៗ​ មួយរំពេច។

ករណីដែលដឹងថាបន្ទប់នេះកង្វក់ដល់ថ្នាក់នេះ ពីព្រោះទុយោក្នុងបន្ទប់ទឹករបស់គាត់បែក បណ្តាលឲ្យទឹកហូរហៀរពេញអគារ និងចូលក្នុងជណ្តើយោង ពេលម្ចាស់ផ្ទះទៅហៅឲ្យបើកទ្វារមិនព្រមបើក ទើបសម្រេចចិត្តទំលាយទ្វារចូលទៅឃើញទិដ្ឋភាពរបៀបនេះ។








Powered by Blogger.