Header Ads

ខ្លាំងអីជាមួយខ្ទឹមបារាំង ទីបំផុងងាប់តៃហោង!

គ្រប់គ្នាពិតជាស្អប់និងតែងតែទទួលការរំខានពីសត្វកន្លាត មិនថាទាំងនៅក្នុងបន្ទប់គេង ក្នុងគ្រឿងសង្ហារឹម និងជាពិសេសក្នុងផ្ទះបាយរបស់អ្នក ម្យ៉ាងវានាំមកនូវមេរោគនិងគួរអោយខ្ពើម។

អ្នកគ្រប់គ្នាតែងតែទៅទិញ ថ្នាំបាញ់មូស រឺធូបមូស មកប្រើ តែបើយើងគិតពិចារណាឡើងវិញ ថ្នាំទាំងនោះមិនត្រឹមតែសំលាប់សត្វកន្លាតបានតែក្នុងពេលខ្លី តែវាក៏ជាកត្តាបង្ករអោយមានផលប៉ះពាល់ដល់បរិស្ថាននិងសុខភាពរបស់អ្នកទៀតផង។

ដើម្បីកំចាត់សត្វកន្លាតអោយផុតពីគេហដ្ឋានរបស់អ្នកនោះ អត្ថបទនេះនឹងបើកបង្ហាញពីវិធីសាស្ត្រតាមបែបធម្មជាតិ ដោយប្រើសំភារៈងាយៗ និងមិនចំណាយប្រាក់ច្រើនឡើយ។



ដើម្បីបង្កើតថ្នាំសំលាប់សត្វកន្លាតតាមបែបធម្មជាតិ ដោយប្រើតែគ្រឿងផ្សំតែពីរមុខប៉ុណ្ណោះ គឺ ខ្ទឹមបារាំង ១ផ្លែ និង ម្សៅសូដា (baking soda អាចរកទិញបាននៅផ្សារទំនើប) បរិមាណ១ស្លាបព្រាបាយ។

ដំបូងអ្នកត្រូវចិញ្ច្រាំខ្ទឹមបារាំងជាដុំតូចៗ ហើយបន្ទាប់មកយកវាទៅលាយជាមួយនឹងម្សៅសូដានោះ។រួចស្រេចហើយ អ្នកដាក់ល្បាយដែលលាយហើយនោះ នៅតាមជ្រុងជញ្ជាំង រឺប្លង់ដែលសត្វកន្លាតតែងតែវារកាត់ គ្រប់ជ្រុងនៃផ្ទះរបស់អ្នក។

ធ្វើបែបនេះពីរទៅបីដង នោះអ្នកនឹងអាចកំចាត់សត្វកន្លាតអស់ពីគេហដ្ឋានរបស់អ្នកមិនខាន។



សាកល្បងនៅថ្ងៃនេះ អ្នកនឹងឃើញលទ្ធផលមិនគួរអោយជឿ!!!!
Powered by Blogger.