Header Ads

អត់ទាន់មានអ្នកណាដឹងទេ សាប៊ូកក់សក់លក់លែងដាច់ហើយ….

គ្រប់គ្នាប្រហែលជាមិនដឹងនោះទេថា​ទឹកសណ្តែកពណ៌ខៀវដែលគេតែងលក់នៅតាមដងផ្លូវគឺធ្វើពីស្លឹកតើយ ហើយអ្នកកាន់តែអត់ដឹងទៅទៀតថា ស្លឹកតើយវាអាចជួយព្យាបាលជម្ងឺហើយនិងកំចាត់អង្កែរបាន។

ឥឡូវសូមទុកការធ្វើទឹកសណ្តែកពីស្លឹកតើយមួយរយៈហើយយើងមកដឹងជាមួយនឹងការព្យាបាលជម្ងឺវិញម្តង។

វាអាចជួយព្យាបាលជម្ងឺលើសឈាម និងបំបាត់ស្ត្រេសបានយ៉ាងមានប្រសិទ្ធភាព៖ អ្នកយកស្លឹករបស់វាលាងទឹកអោយស្អាតហើយយកមកស្ងោរជាមួយនឹងទឹកប្រហែលជា 4 ពែងទុកវាចោលរយៈពេល 15 នាទីឬរយៈពេលប៉ុន្មានក៏បានអោយតែទឹកប្រែពណ៌ជាបៃតង ពេលនោះហើយដែលអ្នកត្រូវដកចេញពីចង្ក្រាន។ ពេលត្រជាក់ត្រងយកតែទឹករបស់វាទៅបានហើយ។



បើសិនជាអ្នកញ៉ាំវាចំនួនពីរកែវតូចៗនឹងអាចព្យាបាលជម្ងឺលើសឈាម តែបើសិនជាអ្នកញ៉ាំវាពីរកែវជារៀងរាល់ថ្ងៃនោះនឹងអាចជួយកាត់បន្ថយអារម្មណ៏ធុញថប់បាន។



ទន្ទឹមនឹងនេះដែរ បើសិនជាអ្នកមានបញ្ហាស្បែកក្បាលមានអង្គែរ ដោយប្រើផលិតផលសាប៊ូពុំបាត់នោះ អ្នកអាចយកស្លឹករបស់វាទៅបុកឬធ្វើយ៉ាងណាអោយចេញទឹក ហើយយកទឹករបស់វាទៅកក់លើស្បែកក្បាល មួយសន្ទុះ បន្ទាប់មកសឹមលាងវាចេញជាការស្រេច៕
Powered by Blogger.