Header Ads

ស្លឹកម្រុំ ឧិសថ​ព្យាបាល​និងទប់ស្កាត់​ជំងឺ​ដ៏​សក្កិសិទ្ធ

ស្លឹកម្រុំ មិនត្រឹមតែអាចមកស្លរកកូរទេ អ្វីដែលសំខាន់នោះគឺក៏អាចប្រើប្រាស់ជាថ្នាំ​ព្យាលបាលដ៏សក្កិសិទ្ធទៀតផងដែរ។ ​វាមានតំលៃថោកហើយងាយស្រួលរកនៅ​ប្រទេសកម្ពុជាយើង។មួយ​បានបង្ហាញថា​ការស្រាវជ្រាវតាមវិទ្យាសាស្ត្រ​បានបង្ហាញថារុក្ខជាតិ​ស្លឹកម្រុំ​ដ៏សាមញ្ញនេះផ្ទុកទៅដោយថាមពលជីវជាតិ

  • កំរិតវិតាមីន C 7ដង ច្រើនជាងផ្លែក្រូច

  • កំរិតជាតិកាល់ស្យូម 4ដង ច្រើនជាងទឹកដោះគោ

  • កំរិតវិតាមីន A 4ដង ច្រើនជាងការ៉ុត

  • កំរិតប្រូតេអ៊ីន 2ដង ច្រើនជាងទឹកដោះគោ

  • កំរិតប៉ូតាស្យូម 3ដង ច្រើនជាងផ្លែចេក​


មិនមានការស្រាវជ្រាវតាមបែប វិទ្យាសាស្ត្រច្រើនប៉ុន្មានទេ
មានតែផ្នែកមួយ​ជាក់លាក់​ដែល ​ការស្រាវជ្រាវតាមវិទ្យាសាស្ត្របង្ហាញគឺ​គេអាចវាអាចប្រើប្រាស់វាសំរាប់ជា
Antibiotic ។ ​ប៉ុន្តែតាមការព្យាបាល​បែប ថ្នាំបូរាណរបស់ប្រទេសឥណ្ឌានិយាយថា​ស្លឹកម្រុំនេះអាចទប់ស្កាត់​ជំងឺបាន៣០០មុខ។

ម្រុំ ពិតជាដើមឈើដ៏អស្ចារ្យ ដែលផ្តល់នូវក្តីសង្ឃឹម ផ្ទុកទៅដោយអាហាររូបត្ថម្ភ ជាថ្នាំពេទ្យ និង មានតំលែថោកសមរម្យ
សំរាប់ប្រទេសក្រីក្រជាច្រើននៅលើពិភពលោក។

អ្នកអាចកែច្នៃស្លឹកម្រុំមកធ្វើជាតែផឹកបានដោយយកស្លឹកម្រុំមកលាងហើយដាក់ហាល(កុំអោយត្រូវថ្ងៃចំ) រហូតដល់វាក្រៀមស្រួយ បន្ទាប់មកយកស្លឹកនោះមកបុកឬកិនអោយម៉ដ្ឋ។ អ្នកអាចទទួលទាន​ដោយដាក់ឆុងដូចតែដែរ គឺកំរិតទឹកក្តៅមួយកែវត្រូវដាក់តែស្លឹកម្រុំមួយស្លាបព្រាកាហ្វេ។
Powered by Blogger.