Header Ads

ឳសថបុរាណ ៦ មុខ ដែលពោះវៀនត្រូវការ

នេះ​ជា​អាហារ ៦ មុខ​សម្រាប់​ណែនាំ​ឲ្យ​លោកអ្នក​បរិភោគ​ក្នុងការ​ជំនួយ​ដល់​ពោះវៀន​។ អាហារ​ទាំងនេះ​ដូចជា:

1. ស្លឹក​ជីរ​លីង​ល​ក្ត​:


ប្រេង​ក្រអូប​ឈ្ងុយ​ពី​ស្លឹក​ជីរ​លីង​ល​ក្ត​ជា​ថ្នាំ​ជួយ​រំលាយ​អាហារ​យ៉ាង​ ល្អ​ដល់​ពោះវៀន​។ ក្រៅពីនេះ​វា​ជួយ​មិន​ឲ្យ​ពោះវៀន​កើតមាន​អាកា​រៈ​ហើមពោះ ឆ្អល់ពោះ​ជាប់​ជាប្រចាំ​ផងដែរ​។

2. ម្ទេស​ស្រស់:


ភាព​ហឹរ​របស់​ ម្ទេស​ជួយ​ឲ្យ​រាងកាយ​បញ្ចេញ​ទឹកមាត់ ហើយ​បន្ទាប់ពីនោះ​អង់​ហ្ស៊ី​ម​របស់​ទឹកមាត់ នឹង​បញ្ចេញ​សារជាតិ ដែល​ជួយ​រំលាយ​ឲ្យ​សារជាតិ​ម្សៅ​មាន​សភាព​ទន់​។ ដូច្នេះ​ពោះវៀន មិនចាំបាច់​ត្រូវធ្វើ​ការ​ច្រើន​ក្នុងការ​កិន​រំលាយ​អាហារ​រៀងរាល់​លើក​ នោះទេ​។

3. ​ខ្ទឹមក្រហម​:


គ្រាន់តែ​បរិភោគ​ខ្ទឹមក្រហម​តែ​ម្យ៉ាង ក៏​អាចជួយ​ពោះវៀន​បាន​យ៉ាង​ល្អ​រួចជាស្រេច​ទៅហើយ ព្រោះថា​ក្នុង​ខ្ទឹមក្រហម មាន​សារជាតិ​អាច​ជំនួយ​ដល់​ពោះវៀន ដោយ​វា​ជួយ​រំលាយ​អាហារ និង​ជួយ​ឲ្យ​បរិភោគ​អាហារ​បាន​ច្រើន​។

4. ស្លឹក​ម្រះព្រៅ:


ម្រះព្រៅ​មាន​សារជាតិ​ពិសេស អាច​ផ្តល់​ផល​យ៉ាង​ល្អ​ចំពោះ​ពោះវៀន ដោយ​វា​ជួយ​ឲ្យ​ពោះវៀន កិន​រំលាយ​អាហារ​បានល្អ​។ ក្រៅពីនេះ ស្លឹក​ម្រះព្រៅ នៅ​ជួយ​ក្នុងការ​បញ្ចេញ​ទឹក​ក្នុង​ក្រពះ​មកជួយ​រំលាយ​អាហារ​ដែល​យើង​បរិភោគ​ ចូល​ទៀតផង​។​

5. ​ស្លឹកគ្រៃ​:


ចង់​បរិភោគ​ស្លឹកគ្រៃ​ឲ្យ​បាន​ផល​ល្អ គួរ​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ ព្រោះ​អាច​បរិភោគបាន​ដោយ​ងាយ​។ ចំពោះ​ផលប្រយោជន៍​ចំពោះ​ស្លឹកគ្រៃ ជួយ​បញ្ចេញ​ទឹកប្រមាត់​មក​កិនបំបែក​អាហារ​បាន​យ៉ាង​ល្អ​។

6. ខ្ទឹមស​:


យើង​មាន​គន្លឹះ​ដ៏​ល្អ​មួយ​សម្រាប់​លោកអ្នក ដែល​កើតមាន​អាកា​រៈ​ក្រពះ​អាហារ​មិន​រំលាយ ដោយ​យក​ខ្ទឹម ស ៥ កំពឹស មក​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ ហើយ​បរិភោគ​ភ្លាមៗ​ក្រោយ​អាហារ​។ ខ្ទឹម ស អាចជួយ​ជំរុញ​ឲ្យ​ក្រពះ​កិន​រំលាយ​អាហារ​បាន​យ៉ាង​ល្អ ហើយ​បើ​បាន​បរិភោគ មិនយូរ​ទេ អាកា​រៈ​នេះ​នឹង​ប្រសើរឡើង​៕​
Powered by Blogger.