អាថ៌កំបាំងរបស់ ផោម ដែលនឹងធ្វើឲ្យអ្នកស្រឡាំងកាំង
ភើ ជាខ្យល់តាមលើ ចំណែកឯផោម ជាខ្យល់តាមក្រោម។ អ្នកទាំងពីរមិនទាក់ទងជាសាច់ញាត្តិគ្នាឡើយ ប៉ុន្តែវាធ្វើឲ្យអ្នកខ្មាសគេ ហើយក៏ល្អសើចផងដែរ។ ក្រៅពីដឹងថា វាជាទម្លាប់មិនល្អពេលដែលផោមក្នុងមុង តើអ្នកដឹងទេថា ផោមមានលក្ខណៈពិសេសយ៉ាង? សូមអាននៅខាងក្រោមនេះ។
- បុរសផោមច្រើនជាងស្ត្រី។
- ជាទូទៅ មនុស្សផោមយ៉ាងច្រើន ១៤ដងក្នុងមួយថ្ងៃ។
- ១៤ដងនោះ អាចសប់ប៉ោងៗបាន១។
- ផោមមិនមែនជារឿងគួរឲ្យខ្មាសទេ បើអ្នកមិនផោមសោះ គួរតែប្រញ៉ាប់ទៅរកពេទ្យជាបន្ទាន់។
- ផោមជាគ្រឿងផ្សំរបស់ អុីដ្រូសែនស៊ុលហ្វីត ដែលជាភ្នាក់ងារជួសជុលកោសិកាឈាម។ ដូច្នេះការហិតផោមគឺធ្វើឲ្យអ្នកមានសុខភាពល្អ។ លើកក្រោយពេលនរណាផោម អ្នកអាចហិតបាន ហើយអរគុណគេផង។
- ស្ត្រីផោមស្អុយជាងបុរស ដោយសារស្ត្រីមាន អុីដ្រូសែនស៊ុលហ្វីតខ្លាំងជាងបុរស។ បើហិតផោមស្ត្រីគឺជួយដល់អ្នកជាងបុរស។
- ផោមអាចមានល្បឿន ៣ម៉ែត្រ ក្នុងមួយម៉ោង។
- ប្រសិនបើរន្ធគូទអ្នកតូច អ្នកផោមឮជាងធម្មតា។
- ស្ករកៅស៊ូ និងទឹកក្រូច ធ្វើឲ្យអ្នកផោមច្រើន ដូច្នេះបើអ្នកដឹងថានរណាផោមច្រើន គួរលាក់ស្ករកៅស៊ូ និងទឹកក្រូចពីពួកគេ។
- ភាគច្រើនផោមកើតឡើងនៅពេលអ្នកគេងលក់។
- កណ្តៀរជាសត្វដែលផោមច្រើនជាងគេ ក្រៅពីនោះមានដូចជា អូដ្ឋ សេះ ចៀម គោ ដំរី និងឆ្កែ។
Post a Comment