សិល្បៈក្នុងការបង្កើនសមត្ថភាព Critical Thinking
ការត្រិះរិះពិចារណា (Critical thinking) គឺជាសិល្បៈក្នុងការប្រើប្រាស់ហេតុនិងផលសម្រាប់វិភាគទៅលើគំនិតឲ្យកាន់តែមានភាពស៊ីជម្រៅក្នុងន័យស្វែងយល់ពីសក្តានុភាពរបស់ខ្លួនយើងផ្ទាល់។ ការត្រិះរិះពិចារណាមិនមែនត្រឹមតែជាការប្រើប្រាស់ការគិតតិចឬច្រើននោះទេ ប៉ុន្តែវាគឺជាការគិតដែលផ្ដល់ផលវិជ្ជមានឲ្យមកខ្លួនយើងផ្ទាល់។ ការដែលដុសខាត់ការត្រិះរិះពិចារណាឲ្យខ្លាំងអាចជួយឲ្យជីវិតរបស់បុគ្គលម្នាក់ៗរស់នៅពោពេញទៅដោយឧត្តមគតិនិងទទួលបានការចូលចិត្តពីសំណាក់មនុស្សជុំវិញខ្លួន ប៉ុន្តែក្នុងដំណើរការដុសខាត់នោះមិនមានភាពងាយស្រួលប៉ុន្មាននោះទេ។ នៃដំណើរការរបស់វា ការត្រិះរិះពិចារណាតម្រូវឲ្យមានគោលការណ៍ជាច្រើនក្នុងការគិត។ នៅទីនេះ អាឡាដាំង សូមណែនាំវិធីសាស្រ្ដ៣យ៉ាងសំរាប់ជួយបង្កើនការត្រិះរិះពិចារណារបស់អ្នកឲ្យមានប្រសិទ្ធិភាព៖
1. ខិតខំសំលៀងចំណេះតាមរយៈការសួរសំណួរ

តើអ្នកត្រៀមខ្លួនធ្វើជាមនុស្សដែលមានការគិតនិងវិនិច្ឆ័យខ្ពស់ហើយរឺនៅ? ចូរអនុវត្តទាំងអស់គ្នា។ ការត្រិះរិះ ជាជំនាញមួយដែលអ្នកត្រូវប្រើប្រាស់រាល់ថ្ងៃ ហើយពេលខ្លះអ្នកប្រហែលមិនដឹងថាខ្លួនឯងកំពុងប្រើជំនាញនេះនោះទេ។ មនុស្សដែលមានការត្រិះរិះបានស៊ីជំរៅ នឹងក្លាយជាមនុស្សជោគជ័យលើរាល់ការងាររបស់ពួកគេ មិនថាធ្វើការងារ សិក្សា រឺធ្វើជំនួញ នោះទេ។
1. ខិតខំសំលៀងចំណេះតាមរយៈការសួរសំណួរ

- ចោទសំណួរទៅលើការសន្មត់របស់ខ្លួនឯង។ បើការសន្មត់ត្រឹមត្រូវ អាស្រ័យលើកត្តាហេតុផលអ្វី? បើមិនត្រឹមត្រូវ តើអាចបណ្តាលមកពីកត្តាអ្វី?
- កុំទាន់ជឿនូវរាល់គំនិតក៏ដូចជាទស្សនៈរបស់មនុស្សជុំវិញខ្លួនមុនពេលដែលខ្លួនយើងមិនទាន់បានវិភាគនិងស្វែងយល់ឲ្យបានច្បាស់ដោយមានភស្តុតាងមកសម្អាង។
- ចោទជាសំណួរទៅលើអ្វីដែលខ្លួនគិតថាមិនច្បាស់។ បង្កើតសំណួរកាន់តែច្រើន ឱកាសកាន់តែច្រើនក្នុងការកំណត់ចម្លើយ។
- ខិតខំស្វែងយល់ពីគំនិតរបស់ខ្លួនយើងដែលមានភាពលំអៀងទៅលើគំនិតមួយទៀត។ ត្រូវកាត់បន្ថយភាពលម្អៀងអោយបានច្រើន កាន់តែល្អ។
- គិតទុកមុនពី២ទៅ៣ជំហានដើម្បីឲ្យការសម្រេចចិត្តរបស់យើងមានប្រសិទ្ធិភាព។ អ្នកពូកែខាង critical thinking ចូលចិត្តប្រមើលស្ថានការណ៍មុន។
- អានសៀវភៅឲ្យបានច្រើនព្រោះសៀវភៅទាំងអស់នោះអាចផ្ដល់ជាគំនិតទាក់ទងដែលអ្នកអាចប្រើក្នុងការត្រិះរិះពិចារណា។
- ប្រើប្រាស់វិធីឧបមាដោយយកចិត្តអ្នកដ៏ទៃមកដាក់លើចិត្តខ្លួនឯង។
- ទុកពេលឲ្យខួរក្បាលរបស់អ្នកសម្រាកពីកិច្ចការដែលមមារញឹកយ៉ាងតិចណាស់៣០នាទីដើម្បីបង្កើនសមត្ថភាពក្នុងការត្រិះរិះគិតបន្ត។

- អ្នកគួរតែមានភាពប្រាកដជាមួយជម្រើសរបស់ខ្លួនឯង។ ដើម្បីធ្វើអោយខ្លួនឯងកាន់តែប្រាកដលើអ្វីមួយ អ្នកគួរចោទសំណួរសួរលើបញ្ហានោះ។
- ចំណាយពេលធ្វើការជាមួយមនុស្សដែលឆ្លាតជាងយើងក្នុងន័យរៀនបន្ថែមពីចំណេះដឹងថ្មីៗនិងបទពិសោធន៍ជីវិតដែលអ្នកមិនទាន់ជួបប្រទះ។
- រៀនពីកំហុស និងភាពបរាជ័យពីអតីតកាល ដើម្បីជៀសវាងការខុសជាលើកទីពីរដែលអាចកើតឡើងនាថ្ងៃអនាគត។
តើអ្នកត្រៀមខ្លួនធ្វើជាមនុស្សដែលមានការគិតនិងវិនិច្ឆ័យខ្ពស់ហើយរឺនៅ? ចូរអនុវត្តទាំងអស់គ្នា។ ការត្រិះរិះ ជាជំនាញមួយដែលអ្នកត្រូវប្រើប្រាស់រាល់ថ្ងៃ ហើយពេលខ្លះអ្នកប្រហែលមិនដឹងថាខ្លួនឯងកំពុងប្រើជំនាញនេះនោះទេ។ មនុស្សដែលមានការត្រិះរិះបានស៊ីជំរៅ នឹងក្លាយជាមនុស្សជោគជ័យលើរាល់ការងាររបស់ពួកគេ មិនថាធ្វើការងារ សិក្សា រឺធ្វើជំនួញ នោះទេ។
Post a Comment