ការលេងសើច ឬការញោះគ្នា អាចធ្វើឲ្យគូស្នេហ៍របស់អ្នកស្រលាញ់គ្នាកាន់តែស្អិតរមួត…
ប្រហែលជាអ្នកមិនមែនជាតារាកំប្លែងទេ ប៉ុន្តែមិនចាំបាច់ទាល់តែអ្នកជាតារាកំប្លែងនោះទេ។ អ្នកអាចធ្វើឲ្យគូស្នេហរបស់អ្នកសើចសប្បាយរំភើបរីករាយបានដែរតាមរយៈ «ការចេះលេងសើចបង្កើនភាពស្និទ្ធស្នាលដែលយើងហៅថាចេះញោះគ្នា»។ ប៉ុន្តែការញោះឲ្យត្រូវចិត្ត និងផ្តល់តម្លៃឲ្យគ្នាទៅវិញទៅមក។
ពិតមែនហើយចរិតសុភាពរាបសារសទម្យគឺជាអាកប្បកិរិយាដ៏ល្អប្រពៃដែលបុរសស្រ្តីត្រូវធ្វើឲ្យមាន។ បើមានហើយ ត្រូវរក្សាឲ្យគង់ តែបើរក្សាគង់ហើយក៏មិនត្រូវប្រើប្រាស់វាគ្រប់ពេលវេលានោះដែរ។ ត្រូវចេះទុកដាក់វាមួយលែកហើយទាញយកអ្វីដែលថ្មីប្លែកមកលេងកម្សាន្តម្តងដើម្បីដំដរបរិយាកាសដ៏ស្ងាត់ជ្រងុំ កុំធ្វើឲ្យស្ថានការណ៍ស្ងៀមឈឹង។
ការលេងសើចឬការញោះអាចធ្វើឡើងដោយការវិការ ឬពាក្យសម្តីដែលជាប្រាជ្ញាមួយបែបធ្វើឲ្យមនុស្សនឹកស្មានមិនដល់ឆ្ងល់ចង់ដឹងចង់ដឹងចាញ់កល់ភ្ញាក់ផ្អើលហួសចិត្ត ហើយនឹងអស់សំណើច ឬបង្កឲ្យមានភាពសប្បាយរីករាយដូចជា « ការឪប ការលួចថើប ការសម្តែងសិល្បៈ ការថ្លែងវាចា ការជូនការដូ ការដាល់ថើរៗ ការខឹងលេងៗ ការកុហកក្លែងក្លាយ បន្លំ ការលេងទឹកមុខ ការតុបតែងខ្លួន ការស្លៀកពាក់ ការបោកបញ្ឆោតពញ្ញាក់ស្មារតី… » តែទោះជាយ៉ាងណាក៏ដោយមុននឹង «ញោះ» លេងនោះ អ្នកគួរតែស្វែងរកឲ្យឃើញអំពីចំណង់ចំណូលចិត្តអំពីអ្វីដែលគេស្អប់បំផុត ខ្លាចបផុត ភ័យបំផុត… សូមកុំលេង។ ចូរលេងអ្វីដែលធ្វើឲ្យគេរន្ធត់ និងមានភាពភ្ញាក់ផ្អើលដោយភាពសោមនស្សរីករាយ។
ប៉ុន្តែចងចាំថាកាលណាយើងលេងអ្វី វាតែងតែមានការជ្រុលជ្រួសលើសលួសចំពោះគ្នាជាមិនខាន។ លេងជ្រុលដៃ ជ្រុលជើង លេងមាត់ ជ្រុលមាត់… បើសិនជាជ្រុល សូមកុំប្រកាន់ខឹងដូចពាក្យចាស់បុរាណតែងថា «បើលេងកុំខឹង បើខឹងកុំលេង» ។ បើអ្នកអាចគ្រប់គ្រង់ការលេង ការញោះគ្នាបាន នោះស្នេហ៍របស់អ្នកមិនចេះធុញទ្រាន់ ជ្រក់ជ្រេញឡើយគឺមានរស់ជាតិថ្មីប្លែកជានិច្ច។
ជម្លោះក្នុងគ្រួសារមួយចំនួនបានកើតឡើងពីការជ្រុលជ្រួលចំពោះគ្នាគឺលេងដដែលៗធ្វើឲ្យដឹងចិត្ត។ យើងមិនគួរធ្វើដូច្នេះទេ។ យើងញោះលេងរាល់ថ្ងៃតែយើងញោះលេងក្នុងរឿងផ្សេងៗកុំឲ្យសាំ ហើយបើជ្រុលដៃត្រូវដកដៃចេញភ្លាម។
ភាពសោះកក្រោះធ្វើឲ្យធុញទ្រាន់ ភាពស្ងៀមស្ងាត់ធ្វើធុញថប់ ការលេងជ្រុលដដែលៗធ្វើឲ្យសាំ ដូច្នេះអ្នកត្រូវបង្កើតភាពស្និទ្ធស្នាលដោយការលេងព្រោះអ្វីដែលថ្មីហើយប្លែក។

«ប្តីប្រពន្ធមិនគួរណាប្រើភាសាការទូតនោះឡើយ ហើយក៏មិនគួរធ្វើឬកសុភាពរាបសារគ្រប់ពេលវេលានោះដែរ ហើយក៏មិនគួរលេងរហូតទាល់តែដល់ចិត្ត ដឹងចិត្ត ទាស់ចិត្តដែលបង្កើតទៅជាការខឹងសម្បារវិញនោះឡើយ។ ត្រូវលេងថើរៗ ដើម្បីបំញោចអារម្មណ៍ឲ្យរំភើបញ័រ»។សូមធ្វើឲ្យគេរីករាយតាមអ្វីដែលអាចធ្វើទៅបាន។ សូមកុំប្រកាន់ឬកខ្ពស់ហួសហេតុពេក ត្រូវចូលរួមលេងនិងបង្កើតបរិយាកាសថ្មីៗប្លែក ដើម្បីកុំឲ្យគ្រួសារនោះមានការធុញទ្រាន់ចំពោះគ្នាដោយសារការរស់នៅក្នុងសភាពដដែលៗយូៗទៅវាទៅជាសាំ។

ប៉ុន្តែចងចាំថាកាលណាយើងលេងអ្វី វាតែងតែមានការជ្រុលជ្រួសលើសលួសចំពោះគ្នាជាមិនខាន។ លេងជ្រុលដៃ ជ្រុលជើង លេងមាត់ ជ្រុលមាត់… បើសិនជាជ្រុល សូមកុំប្រកាន់ខឹងដូចពាក្យចាស់បុរាណតែងថា «បើលេងកុំខឹង បើខឹងកុំលេង» ។ បើអ្នកអាចគ្រប់គ្រង់ការលេង ការញោះគ្នាបាន នោះស្នេហ៍របស់អ្នកមិនចេះធុញទ្រាន់ ជ្រក់ជ្រេញឡើយគឺមានរស់ជាតិថ្មីប្លែកជានិច្ច។

ជម្លោះក្នុងគ្រួសារមួយចំនួនបានកើតឡើងពីការជ្រុលជ្រួលចំពោះគ្នាគឺលេងដដែលៗធ្វើឲ្យដឹងចិត្ត។ យើងមិនគួរធ្វើដូច្នេះទេ។ យើងញោះលេងរាល់ថ្ងៃតែយើងញោះលេងក្នុងរឿងផ្សេងៗកុំឲ្យសាំ ហើយបើជ្រុលដៃត្រូវដកដៃចេញភ្លាម។
ភាពសោះកក្រោះធ្វើឲ្យធុញទ្រាន់ ភាពស្ងៀមស្ងាត់ធ្វើធុញថប់ ការលេងជ្រុលដដែលៗធ្វើឲ្យសាំ ដូច្នេះអ្នកត្រូវបង្កើតភាពស្និទ្ធស្នាលដោយការលេងព្រោះអ្វីដែលថ្មីហើយប្លែក។

សូមអគុណសំរាប់ការអាន សូមចែករំលែកអត្ថបទនេះទៅកាន់មិត្តភិក្តរបស់អ្នក ប្រសិនបើអ្នកគិតថាអត្ថបទនេះមានប្រយោជន៍ ។
Post a Comment