Header Ads

មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​ស្ងាប​ខុស​ប្រក្រតី​ និងមានវិធីដើម្បីជៀសវាងការស្ងាប


តើអ្នកតែងតែមានអាការស្ងាបញឹកញាប់​​ បើទោះបីជាគេងបាន៨ម៉ោងក្នុងមួយយប់ពេញហើយក៏
ដោយមែនទេ?ប្រសិនអ្នកចេះតែស្ងាបច្រើនខុសប្រក្រតីបែបនេះបញ្ជាក់ថាអ្នកកំពុងប្រឈមមុខនឹងជំងឺមួយចំនួួនហើយ។ដូច្នេះសូមមើលការពន្យល់ខាងក្រោមបញ្ជាក់ពីមួលហេតុគួរឪ្យភ្ងាក់ផ្អើលទាំ
ង៥ដែលធ្វើឪ្យអ្នកមានអាការស្ងាបខុសប្រក្រតីបែបនេះ៖

១.បើអ្នកតែងតែស្ងាបប៉ុន្តែមិនមានអារម្មណ៍ថានឿយហត់ឬងងុយគេងនោះអ្នកគប្បីទៅពិនិត្យមើលថ្លើមអ្នកព្រោះបញ្ហានេះអាចបណ្តាលមកពីថ្លើមអ្នកមានជំងឺ។

២.អ្នកអាចជួបប្រទះនឹងបញ្ហាប្រពន្ធ័ប្រសាទចុះខ្សោយ(មិនអាចគ្រប់គ្រងសីតុណ្ហភាពក្នុងខ្លួនបាន)
ទើបធ្វើឪ្យស្ងាបខុសប្រក្រតីបែបនេះ។

៣.មូលហេតុមួយទៀតអាចបណ្តាលមកពីការហើមខួរក្បាលដែលបង្កពីការដាច់សរសៃឈាមក្នុងខួរ
ក្បាល។មួយវិញទៀតវាអាចបណ្តាលមកពីអ្នកជំងឺមានដំបៅត្រង់ទងខួរក្បាល។

៤. ថ្នាំពេទ្យក៏ជាមូលហេតុដែលធ្វើឪ្យអ្នកមានអារម្មណ៍ថានឿយហត់និងងងុយគេងដែរ។ជាការប្រ
សើរអ្នកគួរពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតជំនាញមុននឹងទទួលទានថ្នាំអ្វីមួយឬប្រសិនបើទទួលទាន
ហើយមានបញ្ហាបែបនេះអ្នកគួូរប្រាប់វេជ្ជបណ្ឌិតនោះឪ្យបានដឹង។
៥. ហេតុផលសាមញ្ញមួយដែលមនុស្សភាគច្រើនប្រហែលធ្លាប់បានដឹងរួចមកហើយនោះគឺបញ្ហា
តានតឹងក្នុងអារម្មណ៍និងនឿយហត់ពេក។វាគឺជាហេតុផលសំខាន់មួយដែលតែងតែធ្វើឪ្យមនុស្ស
គ្រប់រូបងងុយគេងនិងស្ងាបជាញឹកញាប់។

នេះជាវិធីមួយចំនួន ដើម្បីជៀសវាងការស្ងាប និងមានអារម្មណ៍ងងុយគេង ក្នុងម៉ោងធ្វើការ។

១. ការទទួលទានអាហារ៖ ពោះទទេរ គឺបញ្ហាចំបងដែលធ្វើឲ្យអ្នកមានអារម្មណ៍ងងុយគេង។ ដូច្នេះអ្នកគួរតែទទួលទានអាហារ ឲ្យបានឆ្អែតមុនពេលចូលធ្វើការ។

២. គេងឲ្យបានគ្រប់គ្រាន់នៅពេលយប់៖ នេះក៏ជាបញ្ហាសំខាន់បំផុតផងដែរ ដោយអ្នកគួរតែគេងឲ្យបានគ្រប់៨ម៉ោង ជាប្រចាំ ទើបការទទួលទានដំណេករបស់អ្នក បានឆ្អែតល្អ។

៣. ទំពារស្ករកៅស៊ូឬ ញុំាចំណីកំដរមាត់៖ ការធ្វើបែបនេះ វាជួយឲ្យខួរក្បាលរបស់អ្នកធ្វើសកម្មភាពបានល្អ។ ប្រសិនបើអ្នកមានអារម្មណ៍ថាចង់ស្ងាប ចូរអ្នកដកដង្ហើមឲ្យវែងៗ។

៤. កុំគិតច្រើនពេក នៅពេលដែលអ្នកមានអារម្មណ៍ថា អស់កម្លាំង៖ នៅពេលដែលអ្នកធ្វើការហត់ខ្លាំងពេក វាក៏អាចធ្វើឲ្យអ្នកមានអារម្មណ៍ថា ងងុយគេងបានដែរ ដូច្នេះអ្នកកុំគិតរឿងរ៉ាវទាំងនោះ ច្រើនពេក៕

សូមចុចស៊ែ ចែកគ្នាដឹងផង!
Powered by Blogger.