សម្តេចតេជោ ហ៊ុន សែន ព្រលះលោកខៀវ កាញារីទ្ធ រឿងតែងតាំងលោក ឃឹម វុទ្ធី ជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការពន្យល់អំពីការតែងតាំងលោក ឃឹម វុទ្ធី ជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ជំនួសលោក កឹម គុណវឌ្ឍន៍ ដែលត្រូវចូលនិវត្តន៍នៅថ្ងៃទី០១ ខែតុលា ឆ្នា២០១៧ ខាងមុខនេះ។
សម្តេចតេជោ ក៏បានប្រតិកម្មជាមួយលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មានផងដែរ ទាក់ទងទៅនិងការតែងតាំងអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើផេកហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី១៣ ខែមិថុនា នេះថា “តើនាយករដ្ឋមន្ត្រីមានសិទ្ធិបដិសេធសំណើរបស់រដ្ឋមន្ត្រីក្នុងការសុំតែងតាំងមន្ត្រីឬទេ? ហើយនាយករដ្ឋមន្ត្រីមានសិទ្ធិជ្រើសរើសមន្ត្រីជំនួសមន្ត្រីដែលខ្លួនមិនឯកភាពឬទេ? តើនាយករដ្ឋមន្ត្រីមានការចាំបាច់អង្គុយរង់ចាំពិគ្រោះជាមួយរដ្ឋមន្ត្រីដែលហៅទូរស័ព្វ៥ដង មិនចូលឬទេ? និងនាយករដ្ឋមន្ត្រីពិគ្រោះយោបល់ជាមួយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដែលជាអ្នកធ្វើសំណើតាមការស្នើសុំរបស់ក្រសួងព័ត៌មានសុំតែងតាំងលោក ខ្វៃ អាទិត្យា បន្តពីលោកកឹម គុណវឌ្ឍន៍ ដែលត្រូវនិវត្តន៍គ្រប់គ្រាន់ឬទេ? (សុំមើលលិខិតក្រសួងមុខងារសាធារណះនិងចំណារនាយករដ្ឋមន្ត្រី)។
តើមានគ្រាប់ភ្នែកមើលព្រះរាជក្រិត្យដែលចែងថា ( បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា ) ឬទេ បានជាម្នាក់និយាយថា កាតែងតាំងនេះចេញពីណា ? ម្នាក់ទៀតនិយាយថា បើវាមិនមែនចេញពីរដ្ឋមន្ត្រីរូបនេះ គួរតែចេញពីនាយករដ្ឋមន្ត្រីដែរ។ ( សូមមើល ខេមបូ ដេលី ចេញផ្សាយថែ្ងទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧ )។ បើពុំមានសំណើពីនាយករដ្ឋមន្ត្រីព្រះមហាក្សត្រព្រះអង្គនិងមិនឡាយព្រះហស្តលេខាទេ។ “សុំចងចាំកុំល្ងង់ពេក” ពន្យល់ប៉ុណ្ណឹងគ្រប់គ្រាន់ហើយឬនៅ? ឬចាំបាច់ឲ្យខ្ញុំពន្យល់ពីច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី និងច្បាប់ផ្សេងទៀតដែលទាក់ទងដល់ការងារគ្រប់គ្រងរដ្ឋ?”។

សូមជម្រាបថា ព្រះមហាក្សត្រ បានចេញ ព្រះរាជក្រឹត្យកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ត្រាស់បង្គាប់តែងតាំងមុខតំណែងលោក ឃឹម វុទ្ធី ជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា។ ចំណែកលោក កឹម គុណវឌ្ឍន៍ នឹងត្រូវចូលនិវត្តន៍នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ៕
រឿងតែងតាំងលោក ឃឹម វុទ្ធី អគ្គនាយករងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក-TVK) និងជាពិធីករទូរទស្សន៍ផង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាជំនួសឯកឧត្តម កឹម គុណវឌ្ឍន៍ ដែលត្រូវដល់អាយុចូលនិវត្តន៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលពេញក្រសួងព័ត៌មាន ពីព្រោះការតែងតាំងនេះកើតចេញពីការឈ្វេងយល់ឃើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែម្តង ពោលផ្ទុយពីការស្នើសុំតែងតាំងរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងការលើកយោបល់របស់ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈទាំងស្រុង ។ មានន័យថា នាយករដ្ឋមន្ត្រី «ភ្នែកមុត» ជាងរដ្ឋមន្ត្រីក្រសួងព័ត៌មានជាអ្នកគ្រប់គ្រងស្ថាប័នផ្ទាល់ ។

ដោយយល់ឃើញថា ឯកឧត្តម កឹម គុណវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) មានឋានៈស្មើរដ្ឋលេខាធិការ ត្រូវដល់អាយុចូលនិវត្តន៍ក្នុងក្របខ័ណ្ឌមន្ត្រីមុខងារសាធារណៈនោះ ទើបឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានធ្វើលិខិតផ្លូវការមួយច្បាប់លេខ០៤០៥ព.ម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧គោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ស្នើសុំទិដ្ឋាការក្នុងការតែងតាំងលោក ខ្វៃ អាទិត្យា អគ្គនាយករងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបន្តពីឯកឧត្តម កឹម គុណវឌ្ឍន៍ ដែលនឹងត្រូវចូលនិវត្តន៍ ដោយឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់អះអាងថា «លោក ខ្វៃ អាទិត្យា មានសមត្ថភាព និងបទពិសោធន៍ការងារក្នុងនាមជាមន្ត្រីមានមនសិការការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការផលិតកម្មវិធីទូរទស្សន៍ មានលក្ខណៈសម្បត្តិជាអ្នកដឹកនាំ ទំនាក់ទំនងជាតិ-អន្តរជាតិបានយ៉ាងល្អ ដើម្បីសម្រេចបាននូវស្នាដៃធំៗជាច្រើនលើវិស័យទូរទស្សន៍នេះ ហើយបានទទួលការបណ្តុះបណ្តាលនៅបរទេសជាបន្តបន្ទាប់…» ។

ក្រោយមក ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈក៏បានធ្វើលិខិតផ្លូវការមួយច្បាប់លេខ៩៨៩មស.តត ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដោយលើកយោបល់ថា គួរឯកភាពតាមសំណើរបស់ក្រសួងព័ត៌មានលើការស្នើសុំតែងតាំងលោក ខ្វៃ អាទិត្យា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ។

ផ្ទុយស្រឡះទាំងស្រុង មិនដូចជាការយល់ឃើញរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងការលើកយោបល់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនោះឡើយ គឺសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានលើការស្នើសុំតែងតាំងលោក ខ្វៃ អាទិត្យា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ក៏ដូចជាការលើកយោបល់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈត្រូវបានបដិសេធដោយនាយករដ្ឋមន្ត្រីតាមចំណារ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧មានខ្លឹមសារថា «មិនឯកភាព និងសុំយក ឃឹម វុទ្ធី វិញ» ។

តមកទៀត រាជរដ្ឋាភិបាលកម្ពុជាដែលមានបុរសខ្លាំងជាប្រមុខក៏បានធ្វើលិខិតលេខ៤៤២លស ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាទូលស្នើសុំប្រោសព្រះរាជទានតែងតាំងលោក ឃឹម វុទ្ធី បច្ចុប្បន្នជាអគ្គនាយករង ជាអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាជំនួសឯកឧត្តម កឹម គុណវឌ្ឍន៍ ដែលត្រូវចូលនិវត្តន៍ ។
ទីបំផុត យោងតាមសេចក្តីក្រាបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះមហាក្សត្រទ្រង់បានឡាយព្រះហស្តលេខានៅលើព្រះរាជក្រឹត្យលេខនស/រកត/០៦១៧/៤៧០ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ត្រាស់បង្គាប់តែងតាំងមុខតំណែងលោក ឃឹម វុទ្ធី ជាអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ។

ទោះយ៉ាងណា លោក ឃឹម វុទ្ធី បានត្រឹមតែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាប៉ុណ្ណោះ គឺមិនដូចការតែងតាំងឯកឧត្តម កឹម គុណវឌ្ឍន៍ ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០១០៩/០៤៧ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៩នោះនៅឡើយទេ ។

សរុបសេចក្តីមក ការតែងតាំងមុខតំណែងលោក ឃឹម វុទ្ធី ជាអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា គឺជាការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីតែម្តង ដោយនាយករដ្ឋមន្ត្រីទំនងចង់បង្ហាញឲ្យឃើញថា មាន«ភ្នែកមុត» ជាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈហើយមើលទៅ ៕

ប្រភព៖ DTN7

Post a Comment