ជួយស៊ែបន្ទាន់ផង! ជនម្នាក់នេះ ជាឈ្មួញជួញដូរក្រលៀនមនុស្ស នៅមានបក្ខពួកដទៃទៀតនៅមិនទាន់ចាប់ខ្លួនបាន…
ភ្នំពេញ ៖ ជនសង្ស័យជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រលៀន មនុស្សដោយខុសច្បាប់ម្នាក់ ក្នុងចំណោមជនពាក់ព័ន្ធគ្នា ២នាក់ ដែលកម្លាំនគរបាលនាយកដ្ឋានជួញដូរមនុស្សនិងការពាអានិតិជន ក្រសួងមហាផ្ទៃ ស្រាបជ្រាវចាប់ខ្លួនបាន ត្រូវបាននគរបាលនាំខ្លួនទៅឆែកឆេរដល់បន្ទប់ស្នាក់នៅ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួលលេខ៣ ជាន់ទី១ ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យពាក់ព័ន្ធករណីជួញដូរសរីរាងមនុស្ស (គ្រលៀន) ដោយខុសច្បាប់ខាងលើ មានឈ្មោះ ឡាច ហុងម៉េង ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៣ ជាន់ទី១ ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។
តាមនម្រ្តីនគរបាលបានឲ្យដឹង ទាំងមិនអស់សាច់ថា ក្រោយពីទទួលបណ្តឹងជុំវិញករណីជួញដូរគ្រលៀនមនុស្សដោយខុសច្បាប់ ទើបនៅល្ងាចថ្ងៃទី២៤ ខែឧសភា ម្សិលមិញនេះ កម្លាំងនគរបាលនាយកដ្ឋានជួញដូរមនុស្ស និងការពាអានិតិជន ស្រាវជ្រាវ បង្ក្រាបចាប់ឃាត់ខ្លួន បុរសជាប់ពាក់ព័ន្ធម្នាក់ នៅត្រង់ចំណុច ភ្លើងស្តុបបូកគោ ខណ្ឌចំការមន នាំទៅសាកសួរ ហើយឈានទៅដល់តាមចាប់ខ្លួន ស្រ្តីសង្ស័យពាក់ព័ន្ធបានម្នាក់ទៀត នៅត្រង់ចំណុច ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលបន្តទៀតថា ក្រោយពីចាប់ឃាត់ខ្លួនបានជនសង្ស័យ ជួញដូរគ្រលៀនមនុស្សដោយខុសច្បាប់ខាងលើ នាំខ្លួនទៅសាកសួរនៅនាយកដ្ឋានរួចមក រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែឧសភា នេះទើបកម្លាំងជំនាញ ក្រោមការសម្របសម្រួលពីលោក គ៧ជ គឹមឡេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នាយរងផ្នែកជំនាញ នគរបាលប៉ុស្តិ៍កាកាប អាជ្ញាធរមូលដ្ឋាន បាននាំជនសង្ស័យ ទៅឆែកឆេរបន្ទប់ជួលរបស់ បុរសជនសង្ស័យ ដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប ហើយដកហូតបានម៉ាសុី ព្រីនមួយគ្រឿង ។
ក្រោយពីបញ្ចប់កិច្ចការងារឆែកឆេរត្រួតពិនិត្យបន្ទប់ជួលរបស់ជនសង្ស័យរួច ទើបនាំខ្លួនទៅកាន់ នាយកដ្ឋានជួញដូរមនុស្ស ដើម្បីបន្តធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ សហការី kbn-live.com
ប្រភព KBN
Post a Comment