អត្ថប្រយោជន៍ផ្លែឈើ ៦ មុខដែលស្រីៗគួរតែចាប់ផ្ដើមទទួលទានពីឥឡូវនេះ
ផ្លែឈើ គឺជាផ្នែកសំខាន់មួយសម្រាប់សុខភាពមនុស្សយើង ដូច្នេះស្រីគួរតែព្យាយាមញ៉ាំផ្លែឈើឲ្យបានច្រើន។ នេះជាអត្ថប្រយោជន៍នៃផ្លែឈើ ៦ មុខដែលយើងគួរតែចាប់ផ្ដើមញ៉ាំ៖
១.ផ្លែប៉ោម៖ ជួយបង្កើនភាពស៊ាំឲ្យរាងកាយដែលប្រឆាំងនឹងជំងឺផ្សេងៗ ហើយថែមទាំងការពារមិនឲ្យមានជំងឺសរសៃប្រសាទ និងបេះដូង។ ម្យ៉ាងទៀតប៉ោមក៏កាត់បន្ថយជាតិកូឡេស្តេរ៉ុល ដែលធ្វើឲ្យសរសៃឈាមរត់បានស្រួលផងដែរ។
២.ផ្លែដូង៖ ជួយយើងប្រយុទ្ធប្រឆាំងជំងឺបេះដូង ហើយកាត់បន្ថយកូឡេស្តេរ៉ុលក្នុងរាងកាយ។ ប្រេងនៅក្នុងដូងជួយបង្កើនការរំលាយអាហារ និងជួយប្រឆាំងនឹងជំងឺដូចជាដាច់សរសៃឈាមខួរក្បាល។

៣.ផ្លែចេក៖ មានសារសំខាន់ដល់សុខភាពណាស់ ជាពិសេសគឺចំពោះកុមារដែលអាចការពារពីជំងឺហឺត ដោយសារតែវាមានប៉ូតាស្យូមខ្ពស់។ វាអាចជួយកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកឈាមចំពោះកុមារ ហើយចេកថែមទាំងមានវីតាមីន C ដែលអាចការពារជំងឺមហារីកពោះវៀនធំទៀតផង។
៤.ផ្លែម្នាស់៖ មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ និងមានវីតាមីន C ដែលជួយឲ្យរាងកាយរបស់យើងប្រយុទ្ធប្រឆាំងនឹងការកកើតកោសិកាមហារីក ថែមទាំងសម្រួលដល់ការធ្វើការនៃបេះដូង។ វាសម្រួលដល់ ការទល់លាមក និងការរំលាយអាហារឲ្យកាន់តែប្រសើរឡើង។
៥.ត្រសក់៖ វីតាមីន B ដែលមានក្នុងផ្លែត្រសក់ជួយបំបាត់ភាពថប់បារម្ភ និងស្មុគស្មាញ។ ម្យ៉ាងទៀតវាអាចប្រឆាំងនឹងការរលាកក្នុងរាងកាយផងដែរ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺអាចកាត់បន្ថយការឈឺចាប់ពេលដែលយើងឈឺធ្មេញ គ្រាន់តែចិតមួយផ្នែកដាក់ចំកន្លែងដែលឈឺទៅ។
៦.ផ្លែស្វាយ៖ ស្វាយមានជាតិកាល់ស្យូម និងវីតាមីន K ដែលជួយធ្វើឲ្យឆ្អឹងរឹងមាំ,ការពារការបាក់ឆ្អឹង និងជួយដល់សុខភាពឆ្អឹងឲ្យកាន់តែល្អប្រសើរ។ ស្វាយមានជាតិទឹកខ្ពស់ និងជាតិ Fiber ដែលអាចជួយការពារការទល់លាមក។ មិនតែប៉ុណ្ណោះមានវីតាមីន A ដែលទទួលខុសត្រូវសម្រាប់ការផលិតខ្លាញ់ដើម្បីឲ្យសក់នៅតែមានសំណើមមើលទៅមានសុខភាពល្អ។

គ្មានអ្នកណាដែលមិនចង់បានភាពរីករាយជាមួយនឹងជីវិតដែលមានសុខភាពល្អនោះទេ។
ប្រភព៖ Lifehack
ប្រភព៖ lifehack ប្រែសម្រួល៖ ទ្រី រ៉ាវី

Post a Comment