សង្ស័យស្រវឹងបើករថយន្តនគរបាលជាតិបើកបុករបាំងពុះចែកទ្រូងផ្លូវ តែតៃកុងថា..
ភ្នំពេញ៖ បុរសម្នាក់ដែលមានអាការៈស្រវឹងបានបើករថយន្តនគរបាលជាតិមួយគ្រឿងបុកនឹងរបាំងពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតយាងដំណំ។
ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំនុចគោលស្ពានអាកាសក្បាលថ្នល់ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតនៅភូមិក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគឺមានរថយន្តមួយគឿងម៉ាកសាំយ៉ុង ពណ៌ស្លែរ ពាក់ស្លាកលេខ ន.ប-0105 និងមានបិទផ្លាកនគរបាលជាតិ បើកបរដោយបុរសម្នាក់ក្នុងអាការៈស្រវឹងជោគជាំ បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំនុចកើតហេតុក៏បានរេចង្កូតបុករបាំងពុះចែកទ្រូងផ្លូវតែម្តង តែសំណាងល្អមិនបង្កអោយមាននណារម្នាក់រងរបួសឡើយ។

តាមការរៀបរាប់ពីម្ចាស់រថយន្តដោយមិនបានប្រាប់ឈ្មោះ និងតួនាទីគាត់បានអោយដឹងយ៉ាងខ្លីថា បានធ្វើដំណើរពីតាខ្មៅគោលបំណងឆ្លងស្ពានឆ្ពោះទៅមុខទៀត ពេលមកដល់កន្លែងកើតហេតុក៏មានម៉ូតូមួយគ្រឿងបានដួលពីមុខរថយន្តរបស់គាត់ ហើយគាត់ក៏បានគេចជ្រុលទៅបុក និងរបាំងទ្រូងផ្លូវតែម្តង ដើម្បីជៀសវាងបុកមនុស្សគាត់នឹងមានទោស។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានមកកន្លែងកើតហេតុ ហើយបានធ្វើការវាស់វែង ដើម្បីយករថយន្តខាងលើទៅរក្សាទុកបណ្តោះអសន្ននៅស្នងការនគរបាលជើងគោករាជធានីភ្នំពេញ៕

Post a Comment