តើការទទួលទានកាហ្វេជួយកាត់បន្ថយហានិភ័យមហារីកថ្លើមមែនទេ?
តាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រអាមេរិក បានភ្ជាប់ការទទួលទានកាហ្វេទៅនឹងលទ្ធភាពនៃការធ្វើឱ្យថយចុះនូវ ហានិភ័យកើតជំងឺមហារីកថ្លើម ។
ការពិសោធលើមនុស្ស១៨ម៉ឺននាក់រយៈពេល១៨ឆ្នាំបានរកឃើញថា អ្នកដែលផឹកកាហ្វេចន្លោះពី១ពែងទៅ៣ពែងក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យពីជំងឺមហារីកថ្លើមបាន២៩ភាគរយធៀបទៅនឹងអ្នក ដែលផឹកត្រឹម៦ពែងឬតិចជាងនេះក្នុងមួយសប្តាហ៍ ។ ចំណែកអ្នកដែលផឹកជាប្រចាំចាប់ពី៤ពែងឡើងទៅក្នុងមួយថ្ងៃគឺអាច កាត់បន្ថយហានិភ័យបាន៤២ភាគរយ ។
ទោះជាយ៉ាងនេះក្តី ការសិក្សានេះគឺគ្រាន់តែភ្ជាប់ពីទំនាក់ទំនងប៉ុណ្ណោះ ពោលគឺពុំមានបង្ហាញជាភ័ស្តុតាងជាក់ស្តែងនោះឡើយ ។ វាអាចមានអភូតហេតុណាមួយកើតឡើងចំពោះអ្នកផឹកកាហ្វេក្នុងពេលពិសោធ តាមដាន ហើយដែលអភូតហេតុនោះបានជួយឱ្យពួកគេថយចុះហានិភ័យពីមហារីកថ្លើម ។
ដោយឡែក ការសិក្សាស្រាវជ្រាវមួយធ្វើឡើងដោយអ្នកវិទ្យាសាស្ត្រមកពី សាកលវិទ្យាល័យ Harvard Universityបានបង្ហាញថា ផឹកកាហ្វេត្រឹម១ពែងកន្លះរៀងរាល់ថ្ងៃ អាចជួយកាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២បាន១១ភាគរយ ។
អ្នកដឹកនាំការសិក្សា វេជ្ជបណ្ឌិត Dr Frank Hu បានថ្លែងថា ការផ្លាស់ប្តូរទម្លាប់ទទួលទានកាហ្វេបានលេចចេញជាប្រយោជន៍ដល់ការ កាត់បន្ថយហានិភ័យជំងឺទឹកនោម ផ្អែមប្រភេទ២ ។
យ៉ាងណាក៏ដោយ លទ្ធផលនៃការសិក្សាទាំងនេះនៅមិនទាន់មានការទទួលស្គាល់ពីសំណាក់ អ្នកឯកទេសមួយចំនួននោះទេ ដ្បិតជាទូទៅការផឹកកាហ្វេច្រើនអាចនាំឱ្យប៉ះពាល់ដល់សុខភាពទៅវិញ ជាពិសេសគឺសុខភាពបេះដូង ។ វេជ្ជបណ្ឌិត Richard Elliott មកពីមជ្ឈមណ្ឌលស្រាវជ្រាវជំងឺទឹកនោមផ្អែមចក្រភពអង់គ្លេសបានថ្លែងថា មានកត្តាផ្សេងៗទៀតដែលការសិក្សានេះមិនបានរាប់បញ្ចូល និងអាចមានការជាប់ពាក់ព័ន្ធផងដែរ ។
អ្វីដែលយើងដឹងច្បាស់គឺថា វិធីល្អបំផុតដែលអាចកាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២ គឺត្រូវរក្សាទម្ងន់ខ្លួនឱ្យបានថេរ ទទួលទានរបបអាហារទាំងឡាយណាដែលផ្តល់អត្ថប្រយោជន៍ចំពោះសុខភាព និងត្រូវហាត់ប្រាណជាប្រចាំ ៕

Post a Comment