Header Ads

ឱសថ​​ធ្វើឱ្យ​ខ្សោយក្រលៀន​

ដំណើរការ​ខ្សោយក្រលៀន (​ក្រលៀន​បាត់​លទ្ធភាព​ច្រោះ​ឈាម​ឱ្យ​សរីរាង្គ​) ប្រព្រឹត្ត​ទៅដោយ​ឆាប់រហ័ស (​ហៅថា​ខ្សោយក្រលៀន​ខ្លាំង​) ឬ​សន្សឹមៗ (​ខ្សោយក្រលៀន​រ៉ាំរ៉ៃ​) ។​
ឱសថ​មួយចំនួន​ដូចជា ឱសថ​ប្រឆាំង​រលាក​គ្មាន Steroids (non-Steroids anti-inflammatorg drugs-NSAID5) ឱសថ​ព្យាបាល​ជំងឺលើសឈាម​, ឱសថ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​មួយចំនួន​, ទឹកខ្មៅ​ពណ៌​ប្រើប្រាស់​ក្នុង​ការថត​កាំរស្មី X ឬ វិទ្យុសកម្ម អាច​បង្ក​ឱ្យ​ខ្សោយក្រលៀន​ខ្លាំង ។​
ពពួក​ឱសថ NSAID5 អន្តរាគមន៍​ទៅក្នុង​ការ​សំយោគ Prostaglandin ជា​សារជាតិ​មួយ​ដើរតួនាទី​សំខាន់​ក្នុង​ការធានា​គ្រប់​បរិមាណ​ឈាម​ចូល​ទៅដល់ ​ក្រលៀន ។

ខ្វះ Prostaglandin មានន័យ​ដូច​ការថយចុះ​បរិមាណ​ចរាចរណ៍​ឈាម​ទៅដល់​ក្រលៀន​, ធ្វើឱ្យ​ក្រលៀន​មាន​សកម្មភាព​ខ្សោយ​ប្រសិទ្ធភាព ។ អ្នកជំងឺ​ប្រើប្រាស់ NSAID5 កម្រិត​ខ្ពស់​, អ្នកជំងឺ​មាន​បញ្ហា​អំពី​ក្រលៀន​ស្រាប់​, អ្នកជំងឺ​មាន​អាយុ​ច្រើន​…​ ងាយ​ត្រូវ​ខ្សោយក្រលៀន បង្កដោយ NSAID5 ។

អ្នកជំងឺ​កំពុង​ប្រើប្រាស់​ថ្នាំ​សម្រួល​នោម​ស្រួល ប្រសិន​ប្រើប្រាស់​បន្ថែម NSAID5 កាន់តែ​ងាយ​ត្រូវ​ខ្សោយក្រលៀន ។ អាស្រ័យហេតុនេះ ក្រុម​អ្នកជំងឺ​ទាំងនេះ មិនត្រូវ​ទិញ​ថ្នាំ NSAID5 ដើម្បី​ប្រើប្រាស់​ដោយ​ចិត្ត​ឯង គប្បី​មានការ​ណែនាំ​ច្បាស់លាស់​ពី​គ្រូពេទ្យ ។​
ពេល​ទើប​ប្រើប្រាស់​ ថ្នាំ​ព្យាបាល​ជំងឺលើសឈាម​, អ្នកជំងឺ​ត្រូវ​ចាប់ផ្តើម​នៅ​កម្រិត​ទាប​, បន្ទាប់មក​ធ្វើ​វិភាគឈាម​ជាប្រចាំ​ដើម្បី​ពិនិត្យមើល​សមត្ថកិច្ច​ក្រ​លៀន ។ ខ្សោយក្រលៀន​ស្រាល តែង​កើតឡើង​នៅ​ដំណាក់កាល​ដំបូង​នៃ​ការប្រើប្រាស់​ថ្នាំ ។ ប៉ុន្តែ​ប្រសិន​សមត្ថកិច្ច​ក្រលៀន​ថមថយ​ហួស​៣០​ភាគរយ នោះ​ចាំបាច់​ត្រូវ​ឈប់​ប្រើប្រាស់​ថ្នាំ​ភ្លាម​។

ក្នុង​រយៈពេល​ប្រើប្រាស់ ដាច់ខាត​មិនត្រូវ​ប្រើ​ជាមួយ​ឱសថ NSAID5 ។​
អង់​ទី​ប៊ី​យ៉ូ​ទិ​ក Aminoglycoside ជា​ប្រភេទ​អង់​ទី​ប៊ី​យ៉ូ​ទិ​កមាន​ប្រសិទ្ធភាព ក្នុងការ​ព្យាបាល​ឆ្លង​មេរោគ​ដោយសារ​បាក់តេរី ។ ប៉ុន្តែ​ប្រមាណ​១០​ភាគរយ​-២០​ភាគរយ​នៃ​អ្នកជំងឺ​ត្រូវ​ខ្សោយក្រលៀន ពេល​ប្រើប្រាស់​ក្រុម​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​នេះ​, ពិសេស​គឺ​ពេល​ផឹក​ក្នុង​កម្រិត​ខ្ពស់ ឬ​ប្រើប្រាស់​រយៈពេល​យូរ ។

ដំណើរការ​ខ្សោយក្រលៀន នឹង​ងាយ​ឃើញច្បាស់ ក្រោយពេល​តែមួយ​សប្តាហ៍​ប្រើប្រាស់​ក្រុម​អង់​ទី​ប៊ី​យ៉ូ​ទិ​ក Amiroglycoside​។​
អ្នកជំងឺ​ទឹកនោមផ្អែម​និង​ជំងឺ​ក្រលៀន កាន់តែ​ងាយ​ត្រូវ​ខ្សោយក្រលៀន ប្រសិន​ថត​កាំរស្មី X មានប្រើ​ពណ៌​ប្រឆាំង​ពន្លឺ ។

ពេល​បរិមាណ​ពណ៌​ប្រើប្រាស់​ច្រើន​អ្នកជំងឺ​ត្រូវ​បាត់បង់​ទឹក នោះ​កាន់តែ​ងាយ​ត្រូវ​ខ្សោយក្រលៀន ។ អាស្រ័យហេតុនេះ អ្នកជំងឺ​ត្រូវ​បញ្ចូល​ទៅក្នុង​សរីរាង្គ​នូវ​បរិមាណ​ទឹក​សមស្រប និង​ប្រើ​ទឹកខ្មៅ​ពណ៌​ពុំ​សូវ​មាន​ឥទ្ធិពល​បន្ទាប់បន្សំ ។​
ចំពោះ​អ្នក​ ងាយ​កើត​ជំងឺ​ក្រលៀន ឱសថ​មួយចំនួន​ដូចជា​ឱសថ​សម្រួល នោម​ស្រួល នឹង​ធ្វើឱ្យ​សរីរាង្គ​ត្រូវ​បាត់បង់​ទឹក នាំ​ដល់​ការ​ខ្សោយក្រលៀន ។ អ្នកជំងឺ​ត្រូវ​យកចិត្តទុកដាក់​លើ​ពពួក​ឱសថ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក ឱសថ​ប្រឆាំង​ផ្សិត ឱសថ​ប្រឆាំង​វីរុស អាច​បង្ក​ខ្សោយក្រលៀន ។

ក្នុងករណី​ខ្សោយក្រលៀន អ្នកជំងឺ​ត្រូវ​ឈប់​ប្រើប្រាស់​ឱសថ​ទាំងនេះ​, បន្ទាប់មក​ផ្តល់ព័ត៌មាន​ឱ្យ​វេជ្ជបណ្ឌិត ព្រោះ​ប្រើប្រាស់​ឱសថ​ច្រើន​ប្រភេទ​ក្នុងពេល​តែមួយ មានន័យ​ដូចនឹង​ការ “​សម្លាប់​”​ក្រលៀន​លឿន​ជាង ៕​
Powered by Blogger.