ប៉ាៗ «ឈឺណាស់ៗ» ពេលមើលប្រដាប់ភេទកូនឃើញដាច់រយះ និងមានឈាមហូរ
បុរសម្នាក់បានដឹកដៃកូនប្រុសស្រីតូចៗ២នាក់ទៅជួបអ្នកយកព័ត៌មានដល់តៀមកាហ្វេ ដោយនិយាយថា គ្រួសាររបស់គាត់ជួបរឿងអយុត្តិធម៌ ដាក់ពាក្យបណ្តឹងបុរសម្នាក់ពីបទរំលោភកូនស្រីរបស់គាត់ជិត៤ខែហើយស្ងាត់ឈឹងមិនទាន់មានពន្លឺ។ បុរសខាងលើមានឈ្មោះ លាភ លីតេក អាយុ៤០ឆ្នាំ រស់នៅផ្ទះជួលក្នុងភូមិក្បាលកោះ សង្កាត់ និងក្រុងប៉ោយប៉ែត។
ជុំវិញករណីខាងលើ បុរសរូបនេះរៀបរាប់ប្រាប់គេឯង និងអ្នកយកព័ត៌មានកាលពីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ថា កាលពីអំឡុងចុងខែសីហា ឆ្នាំ២០១៦ កូនស្រីច្បងរបស់គាត់ឈ្មោះ ត.ស.គ អាយុ៤ឆ្នាំ ត្រូវបុរសម្នាក់ជាសាច់ញាតិ សាច់ថ្លៃប្រពន្ធរបស់គាត់រំលោភ ធ្វើឲ្យកូនស្រីគាត់រងរបួសធ្ងន់ធ្ងរ ពេលងូតទឹកឲ្យកូនទើបដឹង ដោយសារ កូនស្រីស្រែកថា ឈឺណាស់ៗ ។
បុរសខាងលើរៀបរាប់បន្តថា ដោយសារគាត់ និងប្រពន្ធមានទំនាស់ជាញឹកញាប់ នាងជាប្រពន្ធបានទៅរស់នៅជាមួយប្អូនស្រីរបស់គេក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ដោយគាត់រស់នៅ៣នាក់ឪពុកកូនក្នុងបន្ទប់ជួលផ្សេង តែក្នុងភូមិជាមួយគ្នា ។ គាត់បន្តថា លុះមួយរយៈចុងក្រោយ ពោលគឺមុនពេលកើតហេតុ គាត់ពិបាកក្នុងការទុកកូនចោលពេលចេញទៅរកស៊ី គាត់ក៏យកកូនទាំង២ទៅផ្ញើគ្រួសារប្អូនថ្លៃនោះ ។
ម្យ៉ាងដើម្បីឲ្យពួកគេជួបជុំម្តាយពួកគេផងដែរ ដឹងអីនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦ គាត់ទៅយកកូនមកវិញ ហើយងូតទឹកឲ្យកូន ស្រាប់តែកូនស្រែកយំថា ឈឺណាស់ៗ ពេលគាត់មើលចំណុចប្រដាប់ភេទកូនស្រី ស្រាប់តែមានដាច់រយះខ្ទេច និងមានឈាមហូរ មិនតែប៉ុណ្ណោះមានទាំងទឹកកាមជាប់ប្រដាប់ភេទទៀតផង ហើយកូនស្រីគាត់ដេកស្រែកយំស្ទើរពេញមួយយប់ទៀតផង លុះធ្វើការសូរនាំទើបកូនស្រីគាត់ប្រាប់ថា អ្នកធ្វើបាបនាងគឺឈ្មោះ ពៅ ជាសាច់ថ្លៃរបស់ប្រពន្ធគាត់ ។
បុរសខាងលើបន្តថា ករណីនេះដំបូងបានទៅរកអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ ហៅកាត់ថា CWCC ឲ្យជួយ បន្ទាប់មកគាត់បាននាំកូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតដើម្បីឲ្យជួយរកយុត្តិធម៌ ។ ប៉ុន្តែរហូតមកទល់នឹងពេលនេះ យុត្តិធម៌សម្រាប់កូនស្រីរបស់គាត់មិនទាន់ទទួលបាននៅឡើយទេ មិនតែប៉ុណ្ណោះជនសង្ស័យឈ្មោះ ពៅ នោះថែមទាំងស្ទុះទៅវាយគាត់ជាច្រើនដៃថែមទៀត ខណៈគាត់គ្រាន់ទៅសូរនាំថា តើហេតុអ្វីធ្វើបាបកូនស្រីរបស់គាត់នោះ ។
8bf4af5b-071f-4146-b32b-31431bfafeac
បុរសដដែលត្អូញត្អែថា សូម្បីតែសំបុត្រចេញកោសល្យវិច្ច័យរបស់គ្រូពេទ្យជំនាញរឿងកូនស្រីរបស់គាត់ក៏បាត់ស្ងាត់ឈឹង គាត់សុំលិខិតមួយច្បាប់ពីនគរបាលក្រុងប៉ោយប៉ែត ដើម្បីសុំយកឯកសារកោសល្យវិច្ច័យនោះ ក៏ខាងជំនាញពេទ្យគេមិនឲ្យដែរ ។ គាត់និយាយថា ការស្កាត់រកអ្នកយកព័ត៌ឲ្យជួយផ្សព្វផ្សាយ គឺដើម្បីឲ្យថ្នាក់លើដឹង ព្រោះ ខ្លាចរឿងកូនស្រីរបស់គាត់មិនទទួលបានភាពយុត្តិធម៌ ។
ជុំវិញករណីចោទប្រកាន់ខាងលើឈ្មោះ ពៅ មិនអាចទាក់ទងសុំការបំភ្លឺបានទេ ព្រោះមិនស្គាល់លេខទូរស័ព្ទ ។
លោក ព្រំ ពិសិដ្ឋ អធិការរងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទថា ករណីខាងលើគ្រួសាររងគ្រោះបានដាក់ពាក្យបណ្តឹងទាមទាររកយុត្តិធម៌មែន តែលោកថា បណ្តឹងនោះខាងលោកបានបញ្ជូនទៅស្នងការដ្ឋានខេត្តហើយ ។ លោក ព្រំ ពិសិដ្ឋ បន្តថា កន្លងមកឪពុកក្មេងរងគ្រោះធ្លាប់មកសុំលិខិតដើម្បីទៅសុំកោសល្យវិច្ច័យពីគ្រូពេទ្យជំនាញរឿងកូនស្រី ហើយលោកក៏បានចេញលិខិតឲ្យកាន់ទៅដែរ ។
លោកវេជ្ជបណ្ឌិត ហ៊ុល សុផល្លី ប្រធានមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានប្រាប់តាមទូរស័ព្ទដែរថា ករណីកោសល្យវិច្ច័យ បើយកឯកសារមានតែនគរបាលយុត្តិធម៌តុលាការ ឬមេធាវី ទើបអាចយកបាន ហើយថា ថែមទាំងស្នើសុំតាមលំដាប់ដល់មន្ទីរផងដែរ ព្រោះមុនចេញកោសល្យវិច្ច័យត្រូវឆ្លងកាត់គណៈកម្មការរហូតដល់មន្ទីរ ។

ចំណែកមន្ត្រីអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ ហៅកាត់ថា CWCC លោក ម៉ា សាមៀត ខណៈ«កោះសន្តិភាព»ចង់ដឹងលម្អិតថា តើគ្រួសារខាងលើបានទៅដាក់ពាក្យបណ្តឹងឲ្យជួយរកយុត្តិធម៌មែនឬ លោកថា ជាថ្ងៃសម្រាកលោកមិនបាននៅកន្លែងធ្វើការទេ បើនិយាយខ្លាចវាខុសនឹងឯកសារ ៕

Post a Comment