Header Ads

វិធីសាស្រ្តដ៏ល្អក្នុងការព្យាបាយអាការះផ្តាសាយ

ពីមួយ ថ្ងៃទៅមួយថ្ងៃ ដោយសារតែអាកាសធាតុចេះតែប្រែប្រួល ដែលធ្វើឱ្យមនុស្ស ប្រឈមនិងបញ្ហាជម្ងឺផ្សេងៗ ជាពិសេសនោះគឺ ជម្ងឺផ្តាសសាយ ។ ផ្តាសសាយគឺជា ប្រភេទជម្ងឺដែលអាចបង្កការលំបាកដល់ការប្រកបកិច្ច ការងារផ្សេងៗជាប្រចាំថ្ងៃរបស់ អ្នក។

ប្រសិនបើអ្នកមិនរិះរកវិធីសាស្រ្តក្នុងការព្យាបាល វាឱ្យបានជាសះស្បើយនោះទេ ។ មនុស្សខ្លះជ្រើសរើសយកថ្នាំដើម្បីលេបកម្ចាត់ អាការៈផ្តាសសាយនេះ ។ មួយចំនួនក៏ទទួលបានផលសមប្រកប រីឯខ្លះទៀតក៏មិនទទួលបានផលដែរ ដែលជាហេតុធ្វើឱ្យជម្ងឺកាន់តែមានអាការៈធ្ងន់ធ្ងរ ជាងមុន ។

ដើម្បីកាត់បន្ថយនៅអាការៈផ្តាសសាយ អ្នកអាចជ្រើសរើសនៅវិធីសាស្ត្រត្រាំជើងដោយទឹក ក្តៅអ៊ុនៗ ដោយលាយជាមួយខ្ញីបន្តិចក៏បាន ។ វិធីនេះអាចជួយឱ្យចលនាឈាមរបស់អ្នកដំណើរ ការបានល្អ ព្រមទាំងធ្វើឱ្យច្រមុះរបស់អ្នកធូរ លែងតឹង និងហៀរសំបោរទៀតផង ៕

 
Powered by Blogger.