Header Ads

ថ្ងៃទី ១៧ ១៨ ១៩ ថោះ រោង មមែ វក និង កុរ ត្រូវប៉ាន់លាភធំហើយ!

យោងតាមហោរាសាស្រ្តចក្រវាលឡ៏ចិន បានឲ្យដឹងមុននេះ បន្តិចថា នៅថ្ងៃទី ១៧ ១៨ និង ១៩ មានឆ្នាំចំនួន ៥ គឺ ឆ្នាំ ថោះ រោង មមែ វក និង កុរ នឹងត្រូវប៉ាន់ហុងស៊ុយធំ ពោរគឺពោរពេញ ដោយលាភសំណាង ផ្ទួនៗតែម្តង ដែលតម្រូវឲ្យលោកអ្នក ត្រូវស៊ែរជាបន្ទាន់ដើម្បីទទួលលាភហុងស៊ុយនេះ…

យ៉ាងណាម៉ិញ គេហទំព័រ អង្គរស៊ែរ ដត់ អាស៊ី ក៏សូមបួងសួង (ស៊ែរ) ដល់វត្ថុសក្តិសិទ្ធ ផងទាំងពួង ក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង និងមានសុភមង្គលជារៀងរហូត។

ឆ្នាំថោះ (លាភសំណាង ផ្ទួនៗ រាសីខ្ពស់ត្រដែត)


ទន្សាយ​ដាំដូង ធាតុឈើ​ភ្នំ​មាន​បញ្ញា​ឈ្លាសវៃ
ទន្សាយ​មាន​បរិវា​ច្រើន នឹង​បាន​ជា​ធំ​ល្អ​ណាស់
​​ទន្សាយ​ទេវតា​ចិញ្ចឹម ល្អ​ណាស់ ការប្រកបការងារអ្វីមួយ តែងមានអ្នកផងទាំងពួងជួយជ្រោមជ្រែង និងផ្តល់ជាប្រយោជន៏យ៉ាងច្រើន មិនធ្លាប់មានពីមុនមកផងដែរ។ ក្នុងអាទិត្យ​នេះ ការរស់នៅមានភាពសុខដុម និងកំពុងកើតវាលកាល កុម្ពត្រជាក់ត្រជុំប្រពៃណាស់។ សំរាប់ការរកស៊ីជួញដូរវិញ​ មានការទិញចូល លក់ចេញគ្រាន់បើ ហើយពិសេសនោះ បើមានការបើករបរថ្មីៗផង គឺពិតជាល្អប្រពៃបំផុត។ ការធ្វើដំណើរទីជិត ទីឆ្ងាយ គឺជួបតែសេចក្តីសុខ ក្សេមក្សាន្ត ដូចសព្វមួយដង។ រីឯបញ្ហាស្នេហាវិញ ក៏មិនមានកើតជាវិវាទអីផងដែរ ពោលគឺកើតតែរឿងល្អ និងមានសុភមង្គលណាស់។


ឆ្នាំរោង (លាភសំណាង ផ្ទួនៗ រាសីខ្ពស់ត្រដែត)


ពស់​នាគរាជ ធាតុ​ទង់ហ្វ៊ា ធ្វើ​រាជការ​ល្អ មាន​ខ្ញុំកំដរ​ច្រើន សត្រូវ​បៀតបៀន​មិន​បាន​ឡើយ ពស់ថ្លាន់​ភ្ញី ធាតុ​មាសទឹកដប់ ជា​អ្នក​ទៀងត្រង់ ធ្វើ​រាជការ​នឹង​បាន​ជា​ធំ ពស់​នាគរាជ មាន​បរិវា​ច្រើន ល្អ​ណាស់ លោកអ្នកនឹងមាន ជោគសិរិ ហើយទោះបីធ្វើអ្វីក៏តែង ផ្តល់ជាផ្លែផ្កា មកវិញ គ្រាន់ជាទីពេញចិត្ត។ ចំពេាះអ្នកប្រកបរបររកស៊ីជួញដូរវិញ បើចង់រកស៊ីចូលហ៊ុនជាមួយនឹងអ្នកដ៏ទៃ មិនគាប់ប្រសើរទេ ប៉ុន្តែ បើចង់បោះ ទុនតូចធំ សម្រាប់ខ្លួនឯងវិញ ឃើញថា គាប់ប្រសើរល្អណាស់។ ការធ្វើដំណើរ ទីជិត ទីឆ្ងាយ ជួបតែសំណាងល្អ និងមានអ្នកជួយ ជ្រោមជ្រែង រាប់អានច្រើនផងដែរ។ រីឯបញ្ហាស្នេហាវិញ បើពុំទាន់មានគូគាប់ ពេលនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្ត ១០០ ឆ្នាំ ក្នុងជីវិត។


ឆ្នាំមមែ (លាភសំណាង ផ្ទួនៗ រាសីខ្ពស់ត្រដែត)


ពពែឧ​កញាចិញ្ចឹម ធាតុ​មាសទឹកដប់​ចិត្តទន់​ប្រកប​ដោយ​បុណ្យ នឹង​បាន​ជា​ធំ​មាន​ធនធាន​ច្រើន​ ​ពពែ​សេដ្ឋី​ចិញ្ចឹម មានទ្រព្យ​ច្រើន ល្អ​ណាស់
ពពែ​ព្រះ​រាជគ្រូ​ចិញ្ចឹម មាន​សតិ​ប​ញ្ញ ឈ្លាស​វាងវៃ​ណាស់ ការប្រកបការងារអ្វី តែងផ្តល់ផលល្អ និងហុចផ្លែផ្កាមកវិញគួរជាទីពេញចិត្តផងដែរ។ ការប្រកបការងារនៅក្នុងអាទិត្យនេះផងដែរ ឃើញថាមានការរីកចម្រើនលូតលាស់ ទៅមុខគួរសម ហើយធ្វើច្រើន នឹឹងទទួលបានផលច្រើនទៀតផង។ សំរាប់ការប្រកបរបររកស៊ី មានការប្រឹងប្រែងរត់ឆ្វេងស្តាំ មិនបង់ខាតកម្លាំងឡើយ គឺតែងហុចផ្លៃផ្កាមកវិញជានិច្ច។ រីឯបញ្ហាស្នេហាវិញ មានភាពស្រស់ស្រាយ និងផ្អែមល្ហែមប្រពៃល្អណាស់។

[caption id="attachment_487" align="alignnone" width="414"] Year of the Goat Papercut[/caption]

ឆ្នាំវក (លាភសំណាង ផ្ទួនៗ រាសីខ្ពស់ត្រដែត)


ស្វា​ព្រៃ ធាតុ​មេដែក ចិត្ត​ស្មោះត្រង់​ល្អ​នឹង​បាន​ជា​ធំ
ស្វារាជ​គ្រូ​ចិញ្ចឹម មាន​បញ្ញា​ឈ្លាសវៃ ស្វា​ឥសី​ចិញ្ចឹម មាន​ការចេះដឹង​ច្រើន ល្អ​ណាស់ ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ បូករួមនឹងលាភសំណាងផងនោះ បើ​ទោះ​បី​ធ្វើ​អ្វី​ក៏​តែង​សម្រេច​ជោគជ័យ​ ដូច​គាប់​បំណង​មួយចំនួន​ត្រឡប់ មកវិញ​ជា​និច្ច ។ ការរស់នៅ​ទោះ​ជួប ផល​លំបាក​បន្ដិច​ក្ដី តែបើ​មាន​ការ​ពុះ ពារ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ដ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទី ជិត​ឆ្ងាយ មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវ អាកាស​ក្ដី តែង​អាច​ប្រមូល​ផល​កម្រៃ គ្រាន់​ជា​ទី​កក់ក្ដៅ ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប សេចក្ដីសុខក្សេមក្សាន្ដ​ទាំង​ពេល​ទៅ​និង ត្រឡប់មកវិញ ។​
​ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕


ឆ្នាំកុរ (លាភសំណាង ផ្ទួនៗ រាសីខ្ពស់ត្រដែត)


ជ្រូក​គេ​ចិញ្ចឹម​ក្នុង​ទ្រុង ធាតុ​ទឹក មនុស្ស​អាស្រ័យ មាន​បុណ្យ និង​មាន​សេចក្ដី​ទៀងត្រង់
​​ជ្រូក​សេដ្ឋី​ចិញ្ចឹម ឧត្តម​ប្រសើរ នឹង​មាន​ទ្រព្យសម្បត្តិ​ច្រើន
ជ្រូក​មាន​បរិវារ​ច្រើន នឹង​បាន​ជា​ធំ ល្អ​ណាស់​ហោង
វាពិតជាផ្ដល់​ផល​ល្អ​សម្រាប់​លោក​អ្នកដំណើរ កិច្ចការងារ ពីព្រោះ​ថា​តែង​មាន​ការ សហការ​ពី​អ្នក​ដទៃ​និង​ហុច​ផ្លែផ្កា​មក វិញ​គ្រាន់​ជាទី​ពេញចិត្ដ​ជានិច្ច ។ អ្នក​ប្រកប​ការងារ​រកស៊ី​ជួញដូរ លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាស​រវៃដៃ ជើង ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹង​ត្រូវ​បោល ហួស​ធ្លាក់​ទៅលើ​អ្នក​ដទៃ​វិញ​ជាក់​ជា ពុំខាន​។
​ ​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​មាន ការចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ ៕



សូមមេត្តាអធ្យាស្រ័យ នូវរាល់កំហុសឆ្គងកើតឡើងដោយអចេតនា។

ប្រភព : ហោរាសាស្រ្តចក្រវាលឡ៏ចិន (ឆុត ១០០%)
Powered by Blogger.