Header Ads

រួមភេទតាមមាត់ឆ្នេរអត់​ជំពាក់អ្នកណាម៉ារៀល ត្រូវប៉ូលិសក្របួចជាប់

ប៉ូលិសថៃបាននាំខ្លួនបុរសម្នាក់ទៅសួរនាំ បន្ទាប់ពីរួមភេទជាមួយគូស្នេហ៍ឥតកេរ្តិ៍ខ្មាសនៅមាត់ឆ្នេរកោះសាមុយ ខេត្តស៊ូរ៉ាត់ថានី ទាំងព្រឹកម៉ោង ៨៖៣០នាទី ខណៈចរាចរណ៍កំពុងទៅមកយ៉ាងមមាញឹកកាលពីថ្ងៃច័ន្ទទី ៨ ឧសភា ឆ្នាំ ២០១៧។

វីដេអូឃ្លីបមានរយៈពេលជិត ២នាទីត្រូវគេលួចថតបាន និងបានបង្ហោះលើបណ្ដាញសង្គម នាំឲ្យមានការរិះគន់ខឹងសម្បារយ៉ាងខ្លាំងពីប្រជាជនថៃ។

បើតាមប្រភពពីសារព័ត៌មានថៃ Khaosod បានផ្សាយថា បុរសរូបនេះមានឈ្មោះ Pons Crespo Arnau អាយុ ២៨ឆ្នាំ ជាជនជាតិអេស្ប៉ាញ។ លោកបានសារភាពទទួលស្គាល់កំហុស និងសុំទោសអ្នករស់នៅប្រទេសថៃទាំងអស់។ ប៉ូលិសបានពិន័យបុរសខាងលើចំនួន ៥០០បាត ឬប្រមាណជាង ១៤ដុល្លារករណីបង្ហាញរូបភាពអាសអាភាសជាសាធារណៈ។

អ្វីដែលធ្វើអ្នកប្រើប្រាស់អ៊ីនធឺណិតហួសចិត្ត គឺអ្នកទាំងពីរបានរួមភេទកណ្ដាលវាល ក្បែរឆ្កែ ៣ក្បាល មិនខ្វល់នឹងអ្នកដំណើរឆ្លងកាត់បន្តិចសោះ៕


សូមទស្សនាវីដេអូខាងក្រោម :
https://youtu.be/rXpbbxuHZ7k
Powered by Blogger.