ភេសជ្ជៈ ២ប្រភេទ ដែលស្ត្រីមានផ្ទៃពោះ ត្រូវចៀសវាងឲ្យខានតែបាន
អ្វីដែលអ្នកញ៉ាំ និងផឹកក្នុងពេលមានផ្ទៃពោះ សុទ្ធតែមានឥទ្ធិពលយ៉ាងខ្លាំងចំពោះការលូតលាស់របស់ទារកក្នុងផ្ទៃ។ ពេលខ្លះ ការញ៉ាំទឹកគឺជារឿងមួយស្រួលជាងញ៉ាំអាហារ ជាពិសេសក្នុងត្រីមាសដំបូងតែម្តង។ ប៉ុន្តែយកល្អគួរតែញ៉ាំវាឲ្យបានត្រឹមត្រូវដែរដើម្បីសុខភាព និងការលូតលាស់របស់កូន។
មិនមែនភេសជ្ជៈទាំងអស់សុទ្ធតែដូចគ្នា ហើយល្អសម្រាប់ស្ត្រីមានផ្ទៃពោះទទួលទានឡើយ។ ភេសជ្ជៈខ្លះមានជីវជាតិច្រើន ខ្លះទៀតមិនសូវមាន ហើយមួយចំនួនទៀតគឺហាមផ្តាច់តែម្តង។ យ៉ាងណាមិញ មានភេសជ្ជៈពីរប្រភេទ ដែលស្ត្រីមានផ្ទៃពោះគ្រប់រូបត្រូវតែចៀសវាងជាដាច់ខាតតែម្តងបើសិនជាមិនចង់ឲ្យកូនមានបញ្ហានោះទេ។
មែនហើយ និយាយដល់គ្រឿងស្រវឹង ទោះបីជាការទទួលទានក្នុងកម្រិតមធ្យមក៏វាមិនមានសុវត្ថិភាពក្នុងពេលមានផ្ទៃពោះដែរ។ ស្ត្រីភាគច្រើនដឹងហើយថា ការទទួលទានគ្រឿងស្រវឹងច្រើនពេកអាចបណ្តាលឲ្យកើតជំងឺ Fetal Alcohol Syndrome (ទារកស្រវឹងក្នុងផ្ទៃ)។ ប៉ុន្តែមិនមានមនុស្សច្រើនទេដែលដឹងអំពីរឿងនេះ រហូតដល់ធ្វើឲ្យទារកកើតមកខូចអវៈយវៈ ព្រមទាំងខូចនូវភាពវ័យឆ្លាតដែលក្មេងទូទៅធ្លាប់តែមានទៀតផង។
អ្នកត្រូវការថាមពលបន្ថែមមែនក្នុងពេលមានផ្ទៃពោះ។ ប៉ុន្តែភេសជ្ជៈប៉ូវកម្លាំងមិនមែនជាជម្រើសដ៏ល្អសម្រាប់អ្នកឡើយ។ ភេសជ្ជៈទាំងនេះពោរពេញទៅដោយជាតិកាហ្វេអ៊ីន ស្ករ និងផ្សេងៗទៀត។ ដូច្នេះយកល្អគួរតែញ៉ាំតែអាហារផ្តល់សុខភាពសម្រាប់ថាមពលទៅបានហើយ៕

គ្រឿងស្រវឹង

ភេសជ្ជៈប៉ូវកម្លាំង

Post a Comment