Header Ads

ហេតុអ្វីបានជាម្ទេសហិរ?

Capsaicin​ ជាធាតុមួយក្នុងចំណោមធាតុជាច្រើនដែលមាននៅក្នុងផ្លែម្ទេស ហើយវាជាធាតុដែលធ្វើអោយម្ទេសមានរស់ជាតិហិរតែម្តង។ Capsaicin មានឈ្មោះវិទ្យាសាស្រ្តថា 8-Methyl-N-vanillyl-trans-6-nonenamide ក្រៅពីនេះក៍នៅមានឈ្មោះក្រៅ១ចំនួនទៀត។ Capsaicin ជាប្រភេទ Alkaloid មួយប្រភេទដែលត្រូវបានសំយោគពីផ្លែម្ទេស៕

ខាងក្រោមនេះជារូបមន្តគីមីរបស់ Capsaicin :



ហូបម្ទេសហិរខ្លាំង គឺគេត្រូវផឹកទឹកដើម្បីបន្ថយការហិរ។​  សព្វថ្ងៃនេះ Capsaicin ត្រូវបានអ្នកវិទ្យាសាស្រ្តសុខភាពស្រាវជ្រាវរកឃើញកាន់តែច្រើននៅផលប្រយោជន៍ របស់វាសំរាប់ព្យាបាលជំងឺនិងប្រើប្រាស់សំរាប់វិសយ័ផ្សេងៗ ក៍មាន។ ចំពោះក្នុងវិសយ័សុខាភិបាលគេរកឃើញថាវាមានលទ្ធភាពសំលាប់មីក្រុប ,បាក់តឺរី ,កោសិកាមហារីក បន្ថយការឈឺចាប់ (ក្រេមសំរាប់លាប)៕ បើយើងហូបម្ទេសនោះជាតិហិរនេះ វាហ្នឹងមានប្រតិកម្មទៅភ្ញោចខ្លាំង ដែលធ្វើអោយខួរក្បាល យើងបញ្ចេញសារធាតុគីមីម្យ៉ាងសំរាប់បន្ថយ ការឈឺចាប់។ ក្នុងផ្លែម្ទេសក៍នៅមានសារធាតុ១ ចំនួនទៀត ដែលធ្វើអោយឈាមមានតំណើរការល្អ,​ទប់ស្កាត់ករណី១ ចំនួនរបស់ជំងឺគាំបេះដូង ។ មិនតែប៉ុណ្ណោះ ផ្លែម្ទេសក៍ នៅមានលទ្ធភាពទប់ស្តាត់សំពាទ ឈាមឡើងខ្ពស់ (លើសឈាម) បន្ថយការធាត់៕  Capsaicinក៍នៅមានផលវិបាក១ ចំនួនធំដែរ ប្រសិនបើយើងប្រើវាក្នុងបរិមាណមិនសមស្រប ដូចជា : រលាកស្បែកពេលប៉ះផ្ទាល់ជា១​ Capsaicin ប៉ះពាល់ប្រពន្ធ័ដង្ហើម (ច្រមុះ, បំពង់ខ្យល់…) ហ៊ឹងត្រចៀក បេះដូងលោតញាប់……
Powered by Blogger.